ព្រឹត្តិការណ៍

រដ្ឋជាងពាក់កណ្ដាល របស់អាមេរិក​ ទំនងជាមិនបានរាប់បញ្ចូលទៅ ក្នុងបញ្ជីករណីជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖​ យ៉ាងហោចណាស់មានរដ្ឋចំនួន ២៨ របស់សហរដ្ឋអាមេរិក​ មិនបានអនុវត្តតាម គោលការណ៍ណែនាំរបស់មជ្ឈមណ្ឌលត្រួតពិនិត្យ​ និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) ស្តីពីការរាយការណ៍ ករណីថ្មីនៃជំងឺកូវីដ-១៩ ដែលពាក់កណ្តាលបានឃើញនិន្នាការនៃករណីថ្មីៗកើនឡើងក្នុងសប្តាហ៍មុននេះ។

រដ្ឋទាំងនោះមិនបានរាយការណ៍អំពីករណី​ ដែលអាចកើតមានទេនេះបើយោងតាមការរាប់ករណី ប្រចាំថ្ងៃដែលបានចុះបញ្ជីនៅលើគេហទំព័ររបស់ CDC​ នោះទេ។ 

 ករណីដែលអាចកើតមាន​ គឺជាករណីដែលអ្នកជំងឺអាចបំពេញតាមលក្ខណៈវិនិច្ឆ័យគ្លីនិកនិង“ ភស្តុតាងរោគរាតត្បាត” ចំពោះការឆ្លង ប៉ុន្តែមិនត្រូវបានធ្វើតេស្តិ៍លើ ជម្ងឺកូវីដ-១៩ បំពេញបាននូវលក្ខណៈវិនិច្ឆ័យទាំងនោះ រួមជាមួយ“ ភ័ស្តុតាងមន្ទីរពិសោធន៍សន្មត” ឬ“ លក្ខណៈវិនិច្ឆ័យសំខាន់” ដោយមិនត្រូវបានសាកល្បង​ នេះបើយោងតាម​ CDC។ 

រដ្ឋមួយចំនួនដែលមានប្រជាជនច្រើន ជាងគេរួមមានរដ្ឋកាលីហ្វ័រញ៉ា​ រដ្ឋផ្លរីដា​ ញូវយ៉ក​ និងរដ្ឋតិចសាស់​ ស្ថិតក្នុងចំណោមរដ្ឋដែល CDC មិនមានទិន្នន័យ៕ដោយ​ ឈូក​ បូរ៉ា

Most Popular

To Top