សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងចែករំលែក ចំណេះដឹងនិងជំនាញ របស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងរាតត្បាតថ្មី នៃជំងឺកូវីដ-១៩នេះ ជាមួយពិភពលោក និងធ្វើឱ្យកម្មវិធីត្រួតពិនិត្យជំងឺរបស់ខ្លួន មានលក្ខណៈស្តង់ដារអន្តរជាតិ។
យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឱ្យដឹងថាប្រទេសនេះ មានផែនការលើកកម្ពស់គំរូ ដែលគេហៅថា ការធ្វើតេស្ត – ព្យាបាល (៣T) ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-១៩) និងស្នើឱ្យមាន របបពាក់ព័ន្ធទៅអង្គការអន្តរជាតិ សម្រាប់ស្តង់ដារអន្តរជាតិ ។
ប្រទេសនេះនឹងព្យាយាម ធ្វើឱ្យមានស្តង់ដារកម្មវិធីសរុបចំនួន ១៨ នៃការត្រួតពិនិត្យជំងឺ ដែលគ្របដណ្តប់គ្រប់ដំណាក់កាលទាំងអស់ ក្នុងការគ្រប់គ្រងការរីករាលដាលនៃវីរុស ចាប់ពីការធ្វើតេស្ដ ទៅគ្លីនិក និងមជ្ឈមណ្ឌលផ្តាច់មុខ ៕
ដោយ ឈូក បូរ៉ា