ម៉ានីល៖ វិមាន Malacañang បានឱ្យដឹង នៅថ្ងៃអង្គារថា ក្រុមគ្រួសារភាគច្រើននៃបុគ្គលិកសុខាភិបាលដែលបានស្លាប់ដោយសារជំងឺរលាកផ្លូវដង្ហើមឆ្នាំ ២០១៩ ឬ ជំងឺកូវីដ-១៩ នឹងត្រូវទទួលសំណង។
យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមច្បាប់ Bayanihan ដែលព្យាយាមពង្រឹងការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការរាតត្បាត , ក្រុមគ្រួសារបុគ្គលិកសុខភាពដែលបានស្លាប់ដោយសារមេរោគកូវីដ ១៩ នឹងត្រូវទទួលបានសំណងម្នាក់ ១លានប៉េសូ។ ក្រុមគ្រូពេទ្យជួរមុខដែលធ្លាក់ខ្លួនឈឺធ្ងន់ពេលកំពុងបំពេញកាតព្វកិច្ចនឹងទទួលបានក្នុងម្នាក់ ១០០,០០០ ប៉េសូ។
ក្រសួងសុខាភិបាលហ្វីលីពីន ក៏ត្រូវបានគេរិះគន់ចំពោះការពន្យារពេលនៃការផ្តល់សំណងដល់បុគ្គលិកសុខាភិបាល ដែលជំរុញឱ្យប្រធានាធិបតី Rodrigo Duterte ផ្តល់ឱ្យទីភ្នាក់ងារនេះរហូតដល់ថ្ងៃច័ន្ទ ដើម្បីបញ្ចប់ការធ្វើរបាយការណ៍ ឬចែកចាយ។
អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque បាននិយាយថា បុគ្គលិកសុខាភិបាលចំនួន ២៦ នាក់ក្នុងចំណោម ៣០ គ្រួសារដែលបានស្លាប់ត្រូវបានគេផ្តល់ថវិកាឱ្យចំនួន ១ លាន ប៉េសូ។ លោកថា ពលរដ្ឋ ៤ គ្រួសារកំពុងរង់ចាំអំណាចពិសេសរបស់មេធាវី។ គ្រួសារពីរនៅឯបរទេស និងពីរ គ្រួសារទៀត ត្រូវបានគេដកចេញពីបញ្ជីពីព្រោះពួកគេមិនមានសិទ្ធិទទួលសំណង។
ទាក់ទងនឹងបុគ្គលិកសុខាភិបាលដែលធ្លាក់ខ្លួនឈឺធ្ងន់ពេលទៅជួបអ្នកកើតជំងឺកូវីដ១៩ គឺមាន១៧ នាក់ក្នុងចំណោម ១៨ នាក់ បានទទួលមូលប្បទានបត្រ័ដែលមានតម្លៃ ១០០,០០០ ប៉េសូ៕