ព្រឹត្តិការណ៍

ទូរទស្សន៍ NHK ជប៉ុន សុំទោស ចំពោះការប្រើគំនូជីវចល អំពីការតវ៉ានៅអាមេរិក ក្រោយមានការចោទ ប្រកាន់រឿង រើសអើងពូជសាសន៍

តូក្យូ៖ ទូរទស្សន៍រដ្ឋ NHK របស់ជប៉ុន នៅថ្ងៃអង្គារ បានសុំអភ័យទោស ចំពោះប្រភេទ នៃគំរូជីវចលខ្លីមួយ ដែលខ្លួនបានប្រើនៅក្នុងកម្មវិធី ព័ត៌មានប្រចាំសប្តាហ៍ ស្តីពីសាវតានៃការធ្វើបាតុកម្មរបស់ក្រុម Black Lives Matter នៅសហរដ្ឋអាមេរិក បន្ទាប់ពីមានការចោទប្រកាន់ថា វាបានបង្ហាញពីការ ប្រកាន់ពូជសាសន៍។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា វីដេអូឃ្លីប ដែលមានរយៈពេល ១ នាទី ២០ វិនាទី ក៏មិនបាននិយាយអំពីការស្លាប់របស់លោក George Floyd ជាជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក ដែលត្រូវបានឃុំឃាំង ដោយប៉ូលីស កាលពីថ្ងៃទី ២៥ ខែឧសភានៅរដ្ឋមិនីសូតាថា ជាព្រឹត្តិការណ៍ ដែលបង្កឱ្យមានការតវ៉ានោះទេ ផ្ទុយទៅវិញ វាបានផ្តោតទៅលើការ សោកសៅខាងសេដ្ឋកិច្ច ។

ទូរទស្សន៍ NHK បានដកវីដេអូចេញ ពីគណនី ធ្វីតទ័ររបស់កម្មវិធី នៅរសៀលថ្ងៃអង្គារ ដោយនិយាយថា“ ដោយសារតែមានការរិះគន់ ពីអ្នកទស្សនាថា គំនូរជីវចលនេះ មិនបានពិពណ៌នា អំពីបញ្ហាពិតប្រាកដ, យើងបានដកវីដេអូចេញ ហើយយើងសូមទោស ចំពោះការខ្វះការពិចារណា និងអារម្មណ៍មិនល្អណាមួយ ដែលខ្លួនបានបង្កើត៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top