បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១១ ខែមិថុនានេះ បានឲ្យដឹងថា កម្មវិធីកម្ម៉ង់អាហារអនឡាញធំបំផុត របស់អ៊ឺរ៉ុបមួយ ដែលមានឈ្មោះថា Just Eatបានឈាន ទៅដល់កិច្ចព្រមព្រៀង ទិញយកកម្មវិធីប្រជែង របស់ខ្លួន នៅអាមេរិក ដែលមានឈ្មោះថា Grubhub ក្នុងតម្លៃរហូតទៅដល់ ៥,៧៥ពាន់ប៊ីលានផោន ឬប្រមាណជា៧,៣ពាន់ប៊ីលានដុល្លារ។
ក្រោយការទិញ លក់លើកនេះ ហើយវានឹងក្លាយ ទៅជា ក្រុមហ៊ុនកម្ម៉ង់ និង ដឹកញ្ជូនអាហារដ៏ធំបំផុត លើលោក ដែលស្ថិតនៅខាងក្រៅ ប្រទេសចិន ។ ការបញ្ចូលក្រុមហ៊ុន ទាំងពីរជាមួយគ្នា តែមួយមានន័យថា អតិថិជនប្រចាំថ្ងៃ របស់ខ្លួននឹងមានចំនួន សរុបដល់ទៅ៧០លាននាក់ ដែលជាមធ្យមបានធ្វើការបញ្ជា ទិញប្រមាណជា ៦០០លានដងក្នុងួយមួយឆ្នាំ ។
គួរឲ្យដឹងដែរថា កាលពីមុនកូវីដ១៩ មកដល់ទាំង JustEatនិងGrubhub គឺអាចរកបានប្រាក់ចំណូល ដល់ទៅ៣ពាន់ប៊ីលានដុល្លារ កាលពីឆ្នាំទៅហើយក្នុងនោះ ប្រាក់ចំណញសុទ្ធគឺ មានប្រមានជា៤៤៧លានដុល្លារ៕
ប្រែសម្រួល៖ស៊ុនលី