សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា គោលដៅរបស់ខ្លួនគឺដើម្បីបង្កើតនូវកម្លាំង ដែលអាចជឿទុកចិត្តបានជាងមុនប្រឆាំងនឹងការគំរាមកំហែងផ្នែកយោធារយៈពេលវែងពីសហរដ្ឋអាមេរិកនៅពេលប្រទេសទាំងពីរ បានប្រារព្ធខួបលើកទី ២ នៃកិច្ចប្រជុំកំពូលលើកដំបូងរបស់ មេដឹកនាំទាំងពីរ។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Son-gwon បានធ្វើការកត់សម្គាល់ នេះដោយបន្ថែមថាទីក្រុងព្យុងយ៉ាង នឹងមិនផ្តល់ជូនសហរដ្ឋអាមេរិក នូវកញ្ចប់មួយផ្សេងទៀត ដែលលោកប្រធានាធិបតីដូណាល់ ត្រាំ អាចប្រើដើម្បីអួតអាងថាជាសមិទ្ធិផលនយោបាយ របស់លោក។
លោករី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គោលដៅយុទ្ធសាស្ត្រប្រកបដោយ សុវត្ថិភាពរបស់កូរ៉េខាងជើងគឺការបង្កើតកម្លាំងដែលអាចទុកចិត្តបានបន្ថែមទៀតដើម្បីទប់ទល់នឹងការគំរាមកំហែង ផ្នែកយោធារយៈពេលវែងពីសហរដ្ឋអាមេរិក។ នេះគឺជាសារឆ្លើយតបរបស់យើងទៅកាន់សហរដ្ឋអាមេរិក ក្នុងឱកាសខួបលើកទី ២ នៃថ្ងៃទី ១២ ខែមិថុនា”៕ដោយ ឈូក បូរ៉ា

