បរទេស៖ ក្រសួងការពារជាតិ បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ខ្លួនមានគម្រោងបញ្ជូនប្រាក់ ២៥០លានដុល្លារ ក្នុងជំនួយយោធា ឲ្យទៅប្រទេសអ៊ុយក្រែន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។
យោងតាមមន្ទីរបញ្ចកោណ មូលនិធិពីគោលគំនិត ផ្តល់ជំនួយសន្តិសុខអ៊ុយក្រែន នឹងផ្តល់ហិរញ្ញវត្ថុសម្រាប់ ការហ្វឹកហាត់ សម្ភារៈនិងកិច្ចប្រឹងប្រែង ណែនាំបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពអ៊ុយក្រែន ឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំង ក្នុងកិច្ចការពារខ្លួនឯងប្រឆំាងនឹង ការឈ្លានពានរបស់រុស្ស៊ី។
នៅក្នុងសន្និសីទកាសែតមួយ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃព្រហស្បតិ៍ យ៉ាងដូច្នេះថា “សហរដ្ឋអាមេរិកនៅតែប្រកាន់ខ្ជាប់ ក្នុងការគាំទ្ររបស់ខ្លួន ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីក្នុងព្រំដែនអន្តរជាតិ ទទួលស្គាល់របស់ប្រទេសអ៊ុយក្រែន” ៕
ប្រែសម្រួល៖ ប៉ាង កុង


