ព្រឹត្តិការណ៍

ក្រុមបាតុករ នៅអាមេរិក នាំគ្នាវាយបំផ្លាញ និងរំលំរូបសំណាក Columbus នៅទូទាំងអាមេរិក

បរទេស៖ ការប្រមូលផ្តុំដ៏ធំនៅតែបន្ត ពាសពេញសហរដ្ឋអាមេរិក បន្ទាប់ពីពិធីបុណ្យសពលោក George Floyd។ ក្រុមអ្នកតវ៉ាបានផ្តួលរំលំរូបសំណាក Christopher Columbus ក្នុងរដ្ឋមិនីសូតា ដោយកាត់ក្បាលមួយផ្សេងទៀតនៅបូស្តុន ហើយបានបំផ្លាញរូបសំណាកនេះនៅ Richmond ដោយមានវិមានជាច្រើនទៀត ត្រូវបានបំផ្លាញឬរុះរើ នៅទូទាំងប្រទេសផងដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការធ្វើបាតុកម្មនៅសហរដ្ឋអាមេរិក កំពុងតែកក្រើកដោយ ក្រុមបាតុករនៅទីក្រុង Seattle កាន់កាប់នាយកដ្ឋានប៉ូលីស East Precinct នៃរដ្ឋ Seattle ដែលបានបោះបង់ចោល បង្កើតតំបន់ដែលគេហៅថា Free Capitol Hill Zone”, ឬ “Capitol Hill Autonomous Zone”. “ សេរីភាពតំបន់ Capitol Hill” ឬ“ តំបន់ស្វយ័តកាពីតូល។

ការតវ៉ា និងកុបកម្ម បានផ្ទុះឡើងបន្ទាប់ពីជនជាតិអាមេរិកាំង ដើមកំណើតអាហ្រ្វិក គឺលោក George Floyd បានស្លាប់នៅក្នុងការឃុំឃាំង របស់ប៉ូលីសទីក្រុង Minneapolis បន្ទាប់ពីការចាប់ខ្លួន ដ៏ឃោរឃៅរបស់គាត់។ មន្រ្តី Derek Chauvin ដែលបានលត់ជង្គង់ នៅលើកញ្ចឹងករបស់ Floyd អស់រយៈពេលជាង ៨នាទី ត្រូវបានចោទប្រកាន់ ពីបទឃាតកម្មកំរិតទី២ ឃាតកម្មកំរិត ៣ និងឃាតកម្មកំរិតទី ២ រីឯមន្រ្តី ៣ នាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ ពីបទជួយសម្រួលការងារ ឲ្យប្រព្រឹត្តអំពើអាក្រក់ ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top