ប៊ុមបៃ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ថា ក្រុងប៊ុមបៃ នឹងទទួលបានសញ្ញានៃការប្រាប់អំពីគ្រោះទឹកជំនន់ដែលនឹងកើតឡើង ដែលប្រព័ន្ធបន្លឺសំឡេងនឹងបង្ហាញឲ្យដឹងសម្រាប់ទីក្រុងនៅក្នុង ឆ្នាំនេះ ដែលរដូវវស្សាឈានចូលមកដល់ ។
ក្រុមបង្កើតសញ្ញាបន្លឺសំឡេងរបស់ក្រសួងវិទ្យាសាស្ត្រដែនដីរបស់ប្រទេសឥណ្ឌា បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធនេះ នឹងប្រាប់ដំណឹងជាផ្លូវការនៅរសៀលថ្ងៃសុក្រនេះ ដែលបានផ្តល់នូវការផ្តិតយករូបភាពអំពីទិដ្ឋភាពនៃតំបន់ទីក្រុង និងធ្វើការព្យាករណ៍នៅក្នុងតំបន់ជាច្រើន ដែលអាចរងគ្រោះដោយទឹកជំនន់ ។
រដ្ឋធានីប៊ុមបៃដែលជាទីក្រុងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌា ត្រូវបានកសាងឡើងដោយឡោមព័ទ្ធទៅដោយប្រជុំកោះចំនួន៧ និងឥឡូវនេះ ជាទ្វីបតូចចង្អៀតមួយ បន្ទាប់ពីប៉ុន្មានទសវត្សរ៍មកនេះមានការប្រែប្រួលសណ្ឋានដី ដែលប្រឈមមុខនឹងគ្រោះទឹកជំនន់ ដែលបានលិចគ្របដណ្តប់លើតំបន់ទីក្រុង និងបាននាំយកទឹកហូរចាក់ទៅសមុទ្រ ។
ជាមួយនឹងស្ថិតិពលរដ្ឋ១៨,៤លាននាក់ ក្រុងប៊ុមបៃ ជារៀងរាល់ឆ្នាំត្រូវបានគេមើលឃើញថា បានគ្របដណ្តប់ទៅដោយទឹកល្ហល្ហាច នៅលើផ្លូវរថភ្លើង និងវិថីនានា ក្នុងអំឡុងពេលរដូវវស្សា ហើយជាទីក្រុងលំដាប់ទី២របស់ប្រទេសឥណ្ឌា បន្ទាប់ពីទីក្រុង ជិនណៃ (Chennai)ដែលទទួលបានសញ្ញាព្រមានអំពីគ្រោះទឹកជំនន់ ។
គួររំលឹកថា ក្នុងឆ្នាំ២០០៥ គ្រោះទឹកជំនន់នៅក្រុងប៊ុមបៃ បានបណ្តាលឲ្យស្លាប់មនុស្សអស់១.០៩៤នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា