ហាណូយ៖ ទីក្រុងក្វាងចូវរបស់ចិន និងកោះតៃវ៉ាន់ សេអ៊ូលនិងតូក្យូ រួមជាមួយប្រទេសឡាវ និង ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមផ្លូវអាកាសអន្តរជាតិ ដែលមានសក្តានុពលរបស់វៀតណាម ដែលកំពុងពិចារណាបើកដំណើរការឡើងវិញ បន្ទាប់ពីការបិទព្រំដែនរាប់ខែដោយសារតែគ្រោះមហន្តរាយនៃមេរោគកូវីដ -១៩ ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ង្វៀន ស៊ុនហ្វុក បានប្រគល់ភារកិច្ចឱ្យក្រសួងការបរទេស ក្រសួងសុខាភិបាល និងក្រសួងដឹកជញ្ជូន ពិចារណា“ បើកជើងហោះហើរអន្តរជាតិឆាប់ៗ” ទៅកាន់គោលដៅមួយចំនួនដោយផ្អែកលើលក្ខណៈវិនិច្ឆ័យសុវត្ថិភាព ក៏ដូចជាសារៈសំខាន់ខាងនយោបាយនិងការទូត ប៉ុន្តែបានព្រមានថា ការបើកម្តងទៀត ត្រូវតែបញ្ចប់ដោយប្រុងប្រយ័ត្ន។
ទិសដៅដែលបានលើកឡើងខាងលើ គឺជាដៃគូសំខាន់ ទាំងអស់របស់វៀតណាម និងបានកត់ត្រាវឌ្ឍនភាពវិជ្ជមានក្នុងការទប់សា្ថនភាពក្នុងស្ថានភាពរាតត្បាត។
នេះគឺជាផ្នែកមួយនៃការប្រកាសជាផ្លូវការដែលបាន ចេញផ្សាយកាលពីម្សិលមិញពីការិយាល័យរដ្ឋាភិបាល បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងនិងការពារជាតិ ទៅលើការការពារមេរោគកូវីដ ១៩ កាលពីថ្ងៃអង្គារក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តី ង្វៀន ស៊ុនហ្វុក៕ប្រែសម្រួលៈ ណៃ តុលា