អង់គ្លេស៖ការសង្ក្រតឃើញពីផ្កាយតឿ និងផ្កាយដុះកន្ទុយនៅជុំវិញផ្កាយមួយផ្សេងទៀតបានជួយដល់តារាវិទូបានបង្ហាញជាមូលដ្ឋានគ្រឹះមួយ នៃទ្រឹស្តីទូទៅមានទំនាក់ទំនងលោក Albert Einstein ម្តងទៀតហើយ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Manchester បានរកឃើញថា ផ្កាយដុះកន្ទុយដែលជាប្រភេទផ្កាយនឺត្រុង និងផ្កាយតឿពណ៌សបានបង្កើនល្បឿនដល់ផ្កាយមួយផ្សេងទៀតក្នុងល្បឿនដូចគ្នា។ នេះគឺជាគោលការណ៍សមភាពរឹងមាំ ហើយក្រុមអ្នកស្រាវជ្រាវនិយាយថា វត្ថុណាមួយនៅក្នុងវាលទំនាញដូចគ្នានឹងធ្លាក់ចុះជាមួយនឹងការបង្កើនល្បឿនដូចគ្នាដោយមិនគិតពីម៉ាស់របស់វា។
មានការសន្និដ្ឋានថា វានឹងមិនត្រូវបានអនុវត្តនៅក្នុងបរិដ្ឋានធ្ងន់ធ្ងរទេ ដូចជាកាំរស្មីហ្គាសជាប្រភេទនឺត្រុងហ្វាល ប៉ុន្តែការសិក្សានេះបង្ហាញថាវាពិត។ វាត្រូវបានគេស្គាល់ថា ជាការធ្លាក់ចុះ ហើយនេះជាលើកទី ២ ដែលទ្រឹស្តីត្រូវបានបង្ហាញថា ត្រឹមត្រូវ ចំណែកទីមួយគឺមកពីការសង្កេតផ្កាយមួយកំពុងធ្វើដំណើរជុំវិញប្រហោងខ្មៅ៕ដោយ៖លី ភីលីព