វ៉ាស៊ិនតោន៖ កូរ៉េខាងត្បូង បំពេញតាមល័ក្ខខ័ណ្ឌ ដើម្បីដកការរឹតបន្តឹង ការធ្វើដំណើរ ដែលបានដាក់លើកងទ័ពសហរដ្ឋអាមេរិក ដើម្បីការពារការរីករាលដាល នៃមេរោគកូវីដ-១៩។
មន្ទីរបញ្ចកោណបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា កូរ៉េខាងត្បូង ត្រូវបានបញ្ចូល ទៅក្នុងបញ្ជី“ ទីតាំងបៃតង” ដែលជាផ្នែកមួយ នៃការផ្លាស់ប្តូរ របស់ក្រសួងការពារជាតិ ទៅនឹងវិធីសាស្រ្ត ដែលផ្អែកលើជំហាន នៃចលនាបុគ្គលិក និងការធ្វើដំណើរ។
ការរឹតបន្តឹងការធ្វើដំណើរ នឹងត្រូវលើកលែង ចំពោះការវាយតម្លៃ ពីលក្ខខណ្ឌ នៃការដំឡើងទីតាំងយោធា នីមួយៗ ដោយក្នុងនោះ សហរដ្ឋអាមេរិក មានកងទ័ពចំនួន ២៨.៥០០ នាក់នៅកូរ៉េខាងត្បូង៕
ដោយ ឈូក បូរ៉ា

