ព្រឹត្តិការណ៍

កូរ៉េខាងជើង ប្រមានកូរ៉េខាងត្បូង ពីការឈឺចាប់ និងវិបដិសារីបំផុត

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា ខ្លួនបានបាត់បង់នូវទំនុកចិត្តទាំងអស់ ទៅលើរដ្ឋាភិបាល កូរ៉េខាងត្បូង និងបានព្រមានអំពី“ ការសោកស្តាយ និងឈឺចាប់” នៅពេលខាងមុខ។

លោក Jang Kum-chol ប្រធាននាយកដ្ឋានរណសិរ្សបង្រួបបង្រួមរបស់កូរ៉េខាងជើង បានធ្វើសេចក្តីថ្លែងការណ៍ទៅកាន់ទីភ្នាក់ងារ ព័ត៌មានផ្លូវការកណ្តាលកូរ៉េ ដោយយោងទៅលើពាក្យសច្ចាថ្មីៗនេះ របស់ការិយាល័យ Cheong Wa Dae ដើម្បីដោះស្រាយយ៉ាងតឹងរឹង ជាមួយនឹងការហោះហើររបស់ជនអន្តោប្រវេសន៍ ដែលបានខិតប័ណ្ណ ប្រឆាំងក្រុងព្យុងយ៉ាង ចូលទៅកូរ៉េខាងជើង។

លោកបានបញ្ជាក់ថា“ សេចក្តីថ្លែងការណ៍របស់ពួកគេ ស្តាប់ទៅដូចជាការសុំទោស ឬការប្រែចិត្តហើយ ដំណោះស្រាយរបស់ពួកគេ ដើម្បីតបតវិញ គឺអាចជឿទុកចិត្តបាន ប៉ុន្តែវាពិបាកក្នុងការលុបបំបាត់ការសង្ស័យ ដែលថាវាអាចគ្រាន់តែ ជាល្បិចខួរក្បាលរបស់ឆុងវ៉ាដា ដើម្បីជំនោរនឹងវិបត្តិ នាពេលបច្ចុប្បន្ន៕

Most Popular

To Top