ព្រឹត្តិការណ៍

IOC បើកការជជែក អំពីការបន្ធូរបន្ថយ ការហាមឃាត់ការតវ៉ា នៅអូឡាំពិក

GENEVA៖ នៅចំកណ្តាលមហាបាតុកម្ម សកលប្រឆាំងនឹងការរើសអើងជាតិសាសន៍ IOC បាននិយាយ ថា ខ្លួននឹងបើកកិច្ចពិភាក្សាដោយអនុញ្ញាត ឲ្យអត្តពលិកមានសិទ្ធិធ្វើការតវ៉ា កាន់តែខ្លាំងនៅព្រឹត្តិការណ៍ការប្រកួត កីឡាអូឡាំពិកយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

កាលពី៥ ខែមុនស្ថាប័នអូឡាំពិកបានពង្រឹង ការហាមឃាត់របស់ខ្លួនលើសេចក្តីថ្លែងការណ៍ នយោបាយដោយបញ្ជាក់ថា កាយវិការដូចជាការលុតជង្គង់ ឬការលើកដៃនៅលើវេទិកាមេដាយ នៅតែត្រូវបានហាមឃាត់។ ប៉ុន្តែជំហរសាធារណៈរបស់ IOC បានធូរស្រាលបន្តិច នៅពេលលោក Thomas Bach បាននិយាយថា គណៈកម្មាធិការអត្តពលកម្មក្នុងផ្ទះនឹង រិះរកវិធីផ្សេងៗគ្នាដែលមតិអាចត្រូវបានបង្ហាញក្នុងពេលប្រកួត ហើយនៅតែគោរពស្មារតីអូឡាំពិក។

លោក Bach បានថ្លែងនៅក្នុងសន្និសីទកាសែត បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិមួយថា គោលបំណងអូឡាំពិកគឺជាការបង្ហាញជាសកលដ៏មានឥទ្ធិពលមួយ ប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងសម្រាប់ការរួមបញ្ចូលគ្នា។ ទោះយ៉ាងណាលោកបានព្យាយាមបំបែក ការគាំទ្រចំពោះគោលការណ៍ ដែលមានចែងនៅក្នុងធម្មនុញ្ញអូឡាំពិក និងបាតុកម្មដែលអាចបែកបាក់គ្នា ។

ច្បាប់បច្ចុប្បន្ននៃធម្មនុញ្ញទី ៥០ ព្យាយាមរក្សាអព្យាក្រឹតភាពនយោបាយសម្រាប់អូឡាំពិក ប៉ុន្តែអនុញ្ញាតឲ្យអត្តពលិកបញ្ចេញមតិនៅក្នុងបទសម្ភាសន៍បន្ទាប់ពីព្រឹត្តិការណ៍របស់ពួកគេ៕

ដោយ៖លី ភីលីព

Most Popular

To Top