ទីក្រុងប៉េកាំង៖ លោក Zhang Jiandong អភិបាលរងក្រុងប៉េកាំង និងជាអនុប្រធានប្រតិបត្តិ នៃគណៈកម្មាធិការរៀបចំ កីឡាអូឡាំពិករដូវ រងាទីក្រុងប៉េកាំងឆ្នាំ ២០២២ (BOCOG) បានមានប្រសាសន៍ថា កីឡាអូឡាំពិក Beijing 2022 បានរក្សាកិច្ចខិតខំប្រឹងប្រែង ក្នុងការរៀបចំឲ្យមានស្តង់ដារខ្ពស់ ទោះបីជាមានឥទ្ធិពល នៃការរីករាលដាលកីឡាអូឡាំពិក Beijing 2022 យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
លោក Zhang បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំលើកទី ៥ នៃគណៈកម្មាធិការ សម្របសម្រួល គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ត្រូវបានធ្វើឡើង តាមអ៊ីនធើណេត ដើម្បីពិភាក្សា អំពីបច្ចុប្បន្នភាព នៃការរៀបចំ សម្រាប់ព្រឹត្តិការណ៍ អូឡាំពិករដូវរងារឆ្នាំ ២០២២ ជាពិសេសបានផ្តល់ផលប៉ះពាល់ ពីជំងឺរាតត្បាតនេះ។
លោកបានសង្ខេប ពីកិច្ចប្រជុំពេញអង្គអំពីវឌ្ឍនភាព ដែលបានកើតឡើង ចាប់តាំងពីការប្រជុំចុងក្រោយ នៅក្នុងខែកក្កដាឆ្នាំ ២០១៩ ដោយផ្តោតលើផលប៉ះពាល់ នៃការផ្ទុះឡើងនៃជំងឺនេះ ការធ្វើឲ្យមាននិរន្តរភាពកេរ្តិ៍ដំណែល នៃហ្គេមនិងយុទ្ធនាការ សាធារណៈជាសកល៕ ដោយ៖លី ភីលីព