ព្រឹត្តិការណ៍

នៅថ្ងៃច័ន្ទ ថៃ នឹងបើកសួនសត្វ ចំនួន៦កន្លែងឡើងវិញ និងអនុញ្ញាតឱ្យភ្ញៀវចូលទស្សនា ដោយមិនគិតថ្លៃ

បរទេស៖ ចាប់ពីថ្ងៃច័ន្ទតទៅ សួនសត្វចំនួន ៦ នៅក្នុងប្រទេសថស នឹងបើកជាថ្មីសម្រាប់ភ្ញៀវទេសចរ ដោយមិនគិតថ្លៃ ចំណែកឧទ្យានជាតិ ១២៧ផ្សេងទៀត ក៏គ្រោងនឹងបើកទ្វារជាថ្មីម្តងទៀតផងដែរក្នុងពេលឆាប់ៗនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Varawut Silpa-archa រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថាន បានថ្លែងប្រាប់សន្និសីទសារព័ត៌មាន ថាសួនសត្វ Khao Kheow Open Zoo នៅខេត្តឈុនបូរី សួនសត្វ Chiang Mai Zoo , សួនសត្វ Nakhon Ratchasima Zoo, សួនសត្វ Songkhla Zoo, Khon Kaen Zoo, Ubon Ratchathani Zoo និង ឧទ្យាន the Elephant Nature Park នៅសូរិន នឹងបើកដំណើរការវិញនៅថ្ងៃច័ន្ទ ប៉ុន្តែនឹងមិនគិតថ្លៃចូលទស្សនាឡើយ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា។

ទោះយ៉ាងណាក៏ដោយ ក៏នឹងមានកំរិតចំនួនភ្ញៀវទេសចរប្រចាំថ្ងៃផងដែរ គឺចំនួន ២,០០០ នាក់ ក្នុងរយៈពេលពីរតំណាក់កាល គឺម៉ោង ៨ ព្រឹករហូតដល់ពេលថ្ងៃត្រង់ និងពីរសៀលថ្ងៃត្រង់ដល់ម៉ោង៥ ល្ងាច ដើម្បីកាត់បន្ថយពេលវេលាមកទស្សនានិងកាត់បន្ថយការធ្វើដំណើរ លើសចំណុះ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top