បរទេស ៖ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់មួយ ដែលជិតស្និទ្ធ នឹងកងកម្លាំងការពារ បដិវត្តន៍អ៊ីរ៉ង់ បាននិយាយនៅពេលថ្មីៗនេះថា កងកម្លាំងទ័ពជើងទឹកអ៊ីរ៉ង់ បានត្រៀមខ្លួនផ្តោត គោលដៅលើនាវា ជំនួញអាមេរិក នៅក្នុងតំបន់ឈូងសមុទ្រ កាលពីខែមុន ក្នុងករណីកងកម្លាំង អាមេរិកជ្រៀតជ្រែក រារាំងនាវាដឹកប្រេងអ៊ីរ៉ង់ ទៅកាន់វេណេស៊ុយអេឡា ។
កាសែត Noor News បាននិយាយលើគេហទំព័រខ្លួនថា “យោងទៅតាមរបាយការណ៍មួយ ទទួលបានដោយកាសែត Noor News ក្រោយមានការកើនឡើង នូវការគម្រាមកំហែងយោធា ប្រឆាំងនាវាអ៊ីរ៉ង់ ដែលធ្វើដំណើរឆ្ពោះទៅវេណេស៊ុយអេឡានោះ បទបញ្ជាមួយត្រូវ បានចេញឲ្យកងកម្លាំង ប្រដាប់អាវុធអ៊ីរ៉ង់ ធ្វើការកំណត់និងតាមដាន នាវាជំនួញអាមេរិក នៅឈូងសមុទ្រពែរ្ស និងឈូងសមុទ្រអូម៉ង់”។
គួរបញ្ជាក់ថា នៅក្នុងខែឧសភា អ៊ីរ៉ង់បានបញ្ជូននា វាដឹកប្រេងចំនួន៥គ្រឿង ទៅកាន់ប្រទេសវេណេស៊ុយអេឡា ហើយទីក្រុងតេអេរ៉ង់ បាននិយាយថា ខ្លួននឹងបន្តដឹកជញ្ជូនប្រេងបែបនេះ ប្រសិនបើទីក្រុងការ៉ា កាសស្នើសុំបន្ថែមទៀត បើទោះជាមានការរិះគន់ ពីទីក្រុងវ៉ាស៊ីនតោន ចំពោះជំនួញរវាងប្រទេសទាំងពីរ ដែលសុទ្ធស្ថិតនៅក្រោម ទណ្ឌកម្មអាមេរិក៕
ប្រែសម្រួល៖ប៉ាង កុង

