បរទេស៖ កងកម្លាំងចម្រុះយោធា ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បាននិយាយនៅថ្ងៃសៅរ៍ សប្ដាហ៍នេះថា ខ្លួនទើបបានស្ទាក់រារាំង និងកម្ទេចចោល នូវមីស៊ីលផ្លោងមួយគ្រាប់ ដែលផ្តោតគោលដៅលើទីក្រុង Najran ស្ថិតនៅតាមព្រំដែន របស់ប្រទេសអារ៉ាប៊ីសាអូឌីត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយ តាមរយៈទីភ្នាក់ងារសារព័ត៌មាន រដ្ឋអារ៉ាប៊ីសាអូឌីត កងកម្លាំងចម្រុះ បាននិយាយប្រាប់ថា មីស៊ីលនោះ បានបាញ់ចេញពីទីក្រុង Saada ប្រទេសយេម៉ែន ហើយមានមនុស្សមួយចំនួន បានរងរបួសតិចតួច ដោយសារបំណែកអាវុធ ដែលខ្លួនបានកម្ទេចនោះ។
គួរបញ្ជាក់ថា កងកម្លាំងចម្រុះគាំទ្រ ដោយលោកខាងលិច បានធ្វើអន្តរាគម ក្នុងប្រទេសយេម៉ែន ក្នុងខែមីនា ឆ្នាំ២០១៥ ដើម្បីព្យាយាម ជួយរដ្ឋាភិបាលអន្តរជាតិទទួលស្គាល់ ឲ្យកាន់កាប់អំណាចនៅក្នុងទីក្រុង Saada ក្រោយត្រូវបានពួកឧទ្ទាមហូធី ផ្តួលរំលំឲ្យចេញពីរដ្ឋធានី នៅក្នុងចុងឆ្នាំ២០១៤៕ ប្រែសម្រួល៖ប៉ាង កុង
