បរទេស ៖ The Telegraph ចេញផ្សាយនៅថ្ងៃសុក្រទី១២ ខែមិថុនានេះ បានសរសេរថា ប្រទេសចិន គឺបានធ្វើការកាន់កាប់ លើទឹកដីឥណ្ឌា ក្នុងទំហំដល់ទៅ៦០គីឡូម៉ែត្រការ៉េ ដោយខុសច្បាប់ នៅភាគខាងកើត នៃតំបន់ Ladakh ។
ការអះអាង ដែលត្រូវ បានធ្វើឡើង ដោយយោធា នៃប្រទេសឥណ្ឌានេះ បានធ្វើឡើង នៅចំពេល ដែលស្ថានភាពតានតឹង នៃប្រទេសមហាអំណាចតំបន់ អាស៊ីទាំងពីរនេះ នៅតាមតំបន់ ក្បែរព្រំដែនគ្នា ។ The Daily Telegraph ដដែលបានអះអាងទៀតដែរថា កងទ័ពចិនប្រមាណជា១២០០០នាក់ បាចូលរុញច្រានចូលទៅដល់តំបន់នេះ កាលពីខែមុនក្នុងពេល ដែលមានការប៉ះទង្គិចគ្នា តាមតំបន់ព្រំដែន។
ចំពោះបញ្ហានេះ អង្គការសហប្រជាជាតិ ដូចជាមិនទាន់មាន សកម្មភាពអ្វីច្រើនលើសនេះឡើយ ដោយត្រឹមតែធ្វើការអំពាវនាវ ឲ្យគ្រប់ភាគីមានការអត់ធ្មត់ និងបន្តធ្វើការពិភាក្សាគ្នា ឲ្យបានម៉ត់ចត់ ជាមុនចៀសវាង ការតានតឹងដាក់គ្នា កាន់តែខ្លាំងឡើង៕
ប្រែសម្រួល៖ស៊ុនលី