ក្រុមអ្នកស្រាវជ្រាវ បានរចនាឧបករណ៍ ដែលបំពាក់ដោយប្រព័ន្ធ AI ដើម្បីធ្វើការបម្លែងរូបភាព បញ្ឈរឲ្យទៅជារូប Selfie ល្អឥតខ្ចោះ គឺជាវិធីសាស្រ្តមួយ សម្រាប់ផ្គូរផ្គងរូបភាព មានរូបស្រដៀងៗគ្នា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
វិធីសាស្រ្តដែលគេហៅថា PULSE ស្វែងរកតាមរយៈការបង្កើតដោយ AI នៃរូបភាពមានគុណភាពបង្ហាញខ្ពស់ ដើម្បីផ្គូរផ្គងរូបភាពស្រដៀង នឹងរូបភាពបញ្ចូល នៅពេលបង្រួមទំហំដូចគ្នា។ ក្រុមនេះបានប្រើឧបករណ៍រៀនម៉ាស៊ីន ជាមួយបណ្តាញសរសៃប្រសាទ២ គឺមួយវិវត្តបង្កើតមុខមនុស្ស និងបង្កើត AI ដែលធ្វើត្រាប់តាមអ្នកដែល វាត្រូវបានបណ្តុះបណ្តាល ហើយម្នាក់ទៀត យកលទ្ធផលនេះហើយសម្រេចថា តើវាបញ្ចុះបញ្ចូលឲ្យបានគ្រប់គ្រាន់ ធ្វើឲ្យមានការភាន់ច្រឡំ។
ប្រព័ន្ធនេះមានសមត្ថភាព បម្លែងរូបភាពទំហំ ១៦ X១៦ ភីកសែលនៃរូបភាពទៅជា ១០២៤ x ១០២៤ ភីកសែក្នុងរយៈពេល២ឬ៣វិនាទី ដែលជាកម្រិតបង្ហាញ ៦៤ ដង។ អ្នកវិទ្យាសាស្ត្រកុំព្យួទ័រ នៃសាកលវិទ្យាល័យ Duke លោក Cynthia Rudin ដឹកនាំក្រុមបាននិយាយថា មិនដែលមានរូបភាពគុណភាព បង្ហាញខ្ពស់ណាត្រូវបានបង្កើតឡើង នៅក្នុងដំណោះស្រាយនេះទេ ពីមុនមកជាមួយនឹងព័ត៌មាន លម្អិតនេះ ។
ប្រព័ន្ធនេះបង្កើតភីកសែល ជាច្រើនដើម្បីរចនាមុខ ដែលមើលទៅជាក់ស្តែង ជាមួយនឹងលក្ខណៈពិសេស ដូចជាខ្សែល្អរោមភ្នែក និងចំបើងដែលមិនមានតាំងពីដំបូង៕
ដោយ៖លី ភីលីព