ព្រឹត្តិការណ៍

គ្រោះរញ្ជួយដី កម្រិត៥,៧រ៉ិចទ័រ វាយប្រហារ មកលើតំបន់ ភាគខាងកើតតួកគី

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ថា អាជ្ញាធរគ្រប់គ្រង គ្រោះមហន្តរាយ និងសង្គ្រោះបន្ទាន់ របស់ប្រទេសតួកគី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ បានវាយប្រហារនៅខេត្ត Bingol ភាគខាងកើតប្រទេសតួកគី កាលពីថ្ងៃអាទិត្យ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើង នៅវេលាម៉ោង៥និង២៤ម៉ោងល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៤និង២៤នាទីម៉ោងសកល ដែលគ្រោះរញ្ជួយដីកើតឡើង នៅក្នុងភូមិ Kaynarpinar ក្នុងស្រុក Karliova និងបានរញ្ជួយរយៈ ពេលប្រមាណ១០នាទី បន្ទាប់មកបានរញ្ជួយ២២ដង ។

អគារមួយនៅស្ថានីយបញ្ជាការដ្ឋាន នៅភូមិ Kaynarpinar បានដួលរលំ និងឆ្មាំយាមល្បាតម្នាក់ នៅជាប់គាំងក្នុងគំនរនោះ ។ លោក Suleyman Soylu រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី បានថ្លែងឲ្យដឹងនៅលើបណ្តាញសង្គម Twitter ។

រដ្ឋាភិបាលក្នុងស្រុកបានឲ្យដឹងថា មនុស្សចំនួន៧នាក់ បានត្រូវជួយសង្គ្រោះទាន់ពេលចេញពីទីតាំងនោះ និងបន្តជួយដល់ពលរដ្ឋ៣នាក់ទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top