ព្រឹត្តិការណ៍

Facebook កំពុងផ្សព្វផ្សាយ អំពីមុខងារថ្មី ផ្នែកទំនាក់ទំនងអាជីវកម្ម របស់ខ្លួនធ្វើឲ្យនិយោជិក រារាំងពាក្យដូចជា “ សហជីព” ពីនិន្នាការ

អាមេរិក ៖ ក្រុមហ៊ុនបណ្តាញ ផ្សព្វផ្សាយយក្ស សង្គមរបស់ សហរដ្ឋអាមេរិក Facebook បង្ហាញលក្ខណៈ ពិសេស នៅក្នុងឧបករណ៍ ទំនាក់ទំនងអាជីវកម្ម របស់ខ្លួននៅកន្លែងធ្វើការ ដែលអនុញ្ញាតឲ្យនិយោជិក ប្រើប្រាស់ពាក្យហាមឃាត់ លើប្រធានបទដូចជាសហជីពនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

យោងតាមរបាយការណ៍ ពីគេហទំព័រ The Intercept បានបង្ហាញថា លក្ខណៈពិសេសត្រូវបានបង្ហាញលើបទបង្ហាញផ្ទៃក្នុងរបស់ក្រុមហ៊ុននៅសប្តាហ៍នេះ ហើយបានប្រើពាក្យ“ សហជីព” ជាឧទាហរណ៍ នៃពាក្យសម្រាប់និយោជក ប្រហែលជាចង់រារាំង ពីនិន្នាការនៅក្នុងសូហ្វវែរ ។

ជាពិសេសលក្ខណៈនេះ នឹងធ្វើឲ្យនិយោជិករារាំង ប្រធានបទមួយចំនួនពីការនិយមចូល ក្នុងអ៊ីនធើហ្វេសរបស់ផលិតផល ដែលមើលទៅស្រដៀង នឹងព័ត៌មានរបស់ Facebook ។ គេហទំព័រ The Intercept ថា ការបង្ហាញរបស់ Facebook អំពីលក្ខណៈពិសេស និងការប្រើពាក្យ “សហជីព” ជាប្រធានបទមួយ ដែលអាចត្រូវបានដាក់ក្នុងបញ្ជី ខ្មៅដោយនិយោជកបណ្តាល ឲ្យមានប្រតិកម្មផ្ទៃក្នុង៕
ដោយ៖លី ភីលីព

Most Popular

To Top