ព្រឹត្តិការណ៍

អ៊ីរ៉ង់ ទំនងជានឹង បើការហោះហើរ ទៅតួកគី ឡើងវិញក្រោយផ្អាកជិត ៣ខែ

តេអេរ៉ង់៖ មន្ត្រីអាកាសចរណ៍អ៊ីរ៉ង់ម្នាក់ ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Press TV ថាការហោះហើរទៅកាន់ប្រទេសតួកគី ទំនងជានឹងត្រូវចាប់ផ្តើមឡើងវិញ នៅថ្ងៃទី២០ ខែមិថុនាបន្ទាប់ពីបានផ្អាកអស់រយៈពេលជិត ៣ ខែលើការរីករាលដាលនៃជំងឺកូវីដ-១៩ ។

 លេខាធិការសមាគមក្រុមហ៊ុន អាកាសចរណ៍អ៊ីរ៉ង់លោក Maqsoud Asadi Samani បានឲ្យដឹងថា យើងបានទទួលរបាយការណ៍ក្រៅផ្លូវការមួយចំនួនដែលថា ព្រំដែនអាកាសនៃប្រទេសជិតខាងនេះ នឹងបើកឡើងវិញ នៅថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីឱ្យជើងហោះហើរ អ្នកដំណើរអាចត្រូវបានដំណើរការឡើងវិញ។

 លោក Samani បានបន្ដថាការបន្តជើងហោះហើរ ទៅកាន់ប្រទេសតួកគី អាចមានលទ្ធភាពខ្ពស់ប្រសិនបើ មានការចរចារថ្មីៗរវាងមន្រ្តីជាន់ខ្ពស់ នៃប្រទេសទាំងពីរ។

 លោកបានបន្ថែមទៀតថាប្រទេសអ៊ីរ៉ង់ កំពុងពិភាក្សាជាមួយប្រទេសដទៃទៀត ដើម្បីបញ្ចប់ការបើកផ្លូវហោះហើរឡើងវិញនៅពេលដែលការរីករាលដាល នៃជំងឺរាតត្បាត កំពុងថយចុះ៕ដោយ ឈូក បូរ៉ា

Most Popular

To Top