សេអ៊ូល ៖ ក្រសួងបង្រួបបង្រួម របស់កូរ៉េខាងត្បូង បានជំរុញឱ្យកូរ៉េខាងជើង គោរពតាមកិច្ចព្រមព្រៀង អន្តរកូរ៉េកន្លងមកបន្ទាប់ ពីក្រុងព្យុងយ៉ាង បានគំរាមចាត់វិធានការ ជំហាន បន្ទាប់ដោយបង្ហាញថា ការបង្កហេតុធំ ៗ ប្រឆាំងនឹងកូរ៉េខាងត្បូង រួមទាំងសកម្មភាពយោធា អាចនឹងកើតមាន ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានផ្ញើទៅកាន់ អ្នកយកព័ត៌មានក្រសួងបានឲ្យដឹងថា “ រដ្ឋាភិបាលកំពុងតែយកចិត្តទុក ដាក់លើស្ថានភាពបច្ចុប្បន្ន ហើយកូរ៉េខាងត្បូង និងកូរ៉េខាងជើង គួរតែប្រកាន់ខ្ជាប់ នូវរាល់កិច្ចព្រមព្រៀង (ដែលបានចុះហត្ថលេខា)” ។
សេចក្តីថ្លែងការណ៍របស់ក្រសួងនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកស្រី គីម យូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពល របស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានគំរាមថាទីក្រុងព្យុងយ៉ាង នឹងចាត់វិធានការប្រឆាំងនឹងកូរ៉េខាងត្បូង និងផ្តល់ការណែនាំដល់កងទ័ព ឱ្យចាត់វិធានការចាំបាច់៕
ដោយ ឈូក បូរ៉ា