បរទេស ៖ យោធា របស់ប្រទេសកូរ៉េខាងត្បូង នៅពេលថ្មីៗនេះ បានពង្រីងការឃ្លាំមើលរបស់ខ្លួន លើប្រទេសកូរ៉េខាងជើង ប៉ុន្តែរហូតដល់ ពេលបច្ចុប្បន្ននេះ នៅមិនទាន់ប្រទះ ឃើញមានសកម្មភាព ខុសប្រក្រតីនោះទេ ក្រោយពីទីក្រុងព្យុងយ៉ាង បានគម្រាមថា នឹងចាត់វិធានការយោធា ប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ លោកស្រី គីម យូជុង ជាប្អូនស្រីមេដឹក នាំកូរ៉េខាងជើង បាននិយាយប្រាប់ថា យោធាកូរ៉េខាងជើង នឹងត្រូវបានផ្តល់សិទ្ធិ ឲ្យធ្វើការបោះជំហានបន្ទាប់ ប្រឆាំងកូរ៉េខាងត្បូង នៅក្នុងការគម្រាមដ៏ថ្មីបំផុតមួយ ធ្វើឡើងដោយប្រទេស កូរ៉េខាងជើង ដោយខឹងចំពោះលិខិតប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាង ដែលសកម្មជនបញ្ជូនឆ្លងព្រំដែន។
ស្របពេលមានក្តីព្រួយបារម្ភ ជុំវិញការអាចមានការបង្កហេតុធ្វើឡើង ដោយកូរ៉េខាងជើង នៅតាមព្រំដែនសមុទ្រអន្តរកូរ៉េ ឬក៏នៅតំបន់សគ្មានយោធា ដែលខ័ណ្ឌចែកប្រទេសកូរ៉េទាំងពីរនោះ អគ្គសេនាធិការចម្រុះបាន និយាយប្រាប់ថា រហូតមកទល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ ពីសកម្មភាពខុសប្រក្រតី របស់កូរ៉េខាងជើងនោះទេ ៕
ប្រែសម្រួល៖ប៉ាង កុង
