ការសិក្សាថ្មីមួយ បង្ហាញថា កំពូលអ្នកអភិវឌ្ឍន៍ កម្មវិធីដែលអតិថិជន លើពិភពលោកហៅថា App Store របស់ក្រុមហ៊ុន Apple ជួយរកប្រាក់ចំណូល តាមរយៈពាណិជ្ជកម្មចំនួន៥១៩ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ ជាមួយ នឹងក្រុមហ៊ុន Expedia ខណៈក្រុមហ៊ុនUber និងDeliverooស្ថិត ក្នុងចំណោមអ្នកឈ្នះធំ ៗនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
បើយោងតាមអ្នកសេដ្ឋកិច្ច ឯករាជ្យនៅក្រុមវិភាគថា ប្រព័ន្ធអេកូឡូស៊ី App Store បានគាំទ្រទឹកប្រាក់ ៥១៩ពាន់លានដុល្លារ ក្នុងការចេញវិក្កយបត្រ និងការលក់ទូទាំងពិភពលោក ក្នុងឆ្នាំ២០១៩តែម្នាក់ឯង ។
ប្រភេទដែលមានតម្លៃខ្ពស់ ជាងគេគឺកម្មវិធី ពាណិជ្ជកម្ម តាមទូរស័ព្ទចល័តផលិតផលឌីជីថល និងសេវាកម្មនិងការផ្សាយ ពាណិជ្ជកម្មនៅក្នុងកម្មវិធី ខណៈហ្គេមត្រូវបានទាញ យកច្រើនជាងគេ ។ កម្មវិធីដំណើរកម្សាន្ត Expedia វេទិកាចែករម្លែល Uber និងក្រុមហ៊ុនចែកចាយម្ហូបអាហារ Deliverooស្ថិតក្នុងចំណោមអ្នកឈ្នះធំ ៗ ។
យោងតាមក្រុមហ៊ុន បច្ចេកវិទ្យាយក្សនេះ បានបង្ហាញថា លទ្ធផលគឺគ្របដណ្តប់លើការជំរុញ ពេញលេញ នៃសេដ្ឋកិច្ចកម្មវិធី ដែលមានភាព ស្វាហាប់ប្រកួតប្រជែង និងរីកចម្រើនដែលមានតម្លៃជាងមួយសែនកោដិដុល្លារអាមេរិក ។
នាយកប្រតិបត្តិ របស់ក្រុមហ៊ុន Apple លោក Tim Cook បានមានប្រសាសន៍ថា App Store គឺជាកន្លែងដែលអ្នកច្នៃប្រឌិត និងអ្នកសុបិនអាចនាំយកគំនិត របស់ពួកគេទៅរកជីវិត ហើយអ្នកប្រើប្រាស់ អាចរកឃើញឧបករណ៍ ដែលមានសុវត្ថិភាព និងគួរឲ្យទុកចិត្តដើម្បីធ្វើឲ្យជីវិតរបស់ពួកគេប្រសើរឡើង៕ ដោយ៖លី ភីលីព


