បរទេស៖នៅសប្តាហ៍នេះប្រទេសចិន បានប្រកាសលប់ចោលការនាំចូលប្រភេទត្រីសាល់ម៉ុង ពីសហភាពអ៊ឺរ៉ុបក្រោយកើតក្តីព្រួយបារម្ភថាវា ជាប្រភពចម្លងវិរុសកូវីដ១៩មកដល់ទីក្រុងប៉េកាំងរបស់ខ្លួនទោះបីជា អ្នកជំនាញអះអាងថាសាច់ត្រីនេះដូចជាមិនអាចរក្សាវិរុសឆ្លងនោះឡើយ។
កាសែតរបស់រដ្ឋាភិបាលបានរាយការណ៍ ថាអជ្ញាធរបានប្រទះឃើញវិរុសកូវីដ១៩នេះ នៅលើជ្រុញសម្រាប់កាប់សាច់ត្រីសាល់ម៉ុងដែលបាននាំចូល ពីអ៊ឺរ៉ុប នៅក្នុងផ្សារមួយកន្លែងរបស់ក្រុងប៉េកាំងដែលមានឈ្មោះថា Xinfadi ហើយវាកំពុងបង្កទៅជាក្តីព្រួយបារម្ភថា នឹងអាចមានរលកឆ្លងជាលើកទី២នៅក្នុងប្រទេសចិនជាមិនខាន។
របាយការណ៍ដដែលក៏បានចេញផ្សាយ ដែរថាផ្សារទំនើបៗទាំងឡាយនៅក្នុងទីក្រុងប៉េកាំងបន្ទាប់មកក៏ត្រូវបានប្រកាសចេញបញ្ជាឲ្យដកចេញត្រីសាល់ម៉ុងទាំងអស់ចេញពីកន្លែងលក់របស់ខ្លួន។មានការលើកឡើងជាច្រើនផងដែរអំពីអ្នកជំនាញដូចជាអជ្ញាធរសុវត្ថិភាពម្ហូបអាហាររបស់ប្រទេសន័រវេជាដើមដែលបានអះអាងខ្លួនមិនអាចរកឃើញថាកូវីដ១៩អាចចម្លងពីត្រីប្រភេទនេះឡើយ៕
ប្រែសម្រួល៖ស៊ុនលី