ព្រឹត្តិការណ៍ តែមួយគត់លើលោក ដែលជប៉ុនបានទទួលរង នូវការវាយប្រហារ ដោយគ្រាប់បែកបរិមាណូ របស់សហរដ្ឋអាមេរិក នាទីក្រុងហ៊ីរ៉ីស៊ីម៉ា គឺជារឿងដែលមិនអាចឲ្យពីភពលោក បំភេ្លចបានឡើយ ។ អណ្តាតភ្លើង ដែលស្ថិតនៅ ក្នុងឧទ្យានជាតិ រំលឹកព្រឹត្តិការណ៍ដ៏ខ្លោចផ្សារ នៃជប៉ុន Hiroshima Peace Memorial Park ដែលត្រូវ
បានសាងសង់ឡើង តាំងតែពីឆ្នាំ១៩៦៤ នៅមិនទាន់ត្រូវបានគេពន្លត់ នៅឡើយដែលនេះ មានន័យថា គ្រាប់បែក ប្រភេទប្រល័យលោកនេះ នៅមិនទាន់ត្រូវបានបំផ្លាញ ចេញពីភពផែនដីយើងនៅឡើយ ។
យោងតាមឯកសារយោង ជាច្រើនយើងនឹងនាំគ្នា អាននូវរឿងរ៉ាវការពិត ដ៏គួរឲ្យភ្ញាក់ផ្អើល ដែលបានកើតឡើងនៅគ្រានោះ
ឡើងវិញទាំងអស់គ្នា:
1.ទ័ពអាកាសអាមេរិក បានធ្វើការព្រមានជាមុនរួចរាល់ នៅមុនការទំលាក់គ្រាប់បែក បរិមាណូនៅហ៊ីរ៉ូស៊ីម៉ា
2.លេខកូដសំគាល់ ប្រតិបត្តិការទំលាក់គ្រាប់បែក ប្រល័យលោកនេះ ត្រូវបានអាមេរិកដាក់ឈ្មោះថា Little Boy ដែលវាត្រូវបានយក តាមគំរូនៃរឿងThe Maltese Falcon
3.យោធាអាមេរិក១២នាក់ ដែលស្ថិតនៅលើយន្តហោះ សម្រាប់ទំលាក់គ្រាប់បែក ជាអ្នកធ្វើប្រតិបត្តិការនេះ ប៉ុន្តែក្នុងនោះមានតែ៣នាក់ ប៉ុណ្ណោះ ដែលបានដឹងច្បាស់ អំពីគោលបំណង នៃប្រតិបត្តិការនេះ
4.ជប៉ុន ដែលមានរ៉ាដាការពារ នាពេលនោះបានចាប់បាន សញ្ញា នៃយន្តហោះនេះដែរ ប៉ុន្តែដោយគិតថា វាជាការគម្រាមកំហែងក្នុងកម្រិតតិច ដោយសារតែមានយន្តហោះ ចំនួនតិចគ្រឿងពេក
5.រយៈពេល៣ម៉ោង ក្រោយការទំលាក់គ្រាប់បែកនេះ ទើបមនុស្សគ្រប់គ្នានៅតូក្យូ បានទទួលបានព័ត៌មាន ទាំងអស់គ្នា
6.ដើមឈើម្យ៉ាង ដែលមានឈ្មោះ Gingko Biloba អាយុកាល២៧០លានឆ្នាំ អាចនៅមានជិវិត ក្នុងហេតុការណ៍នេះ សឹងមិនគួរឲ្យជឿ
7.អ្នកដែលនៅរួចរស់ជីវិតនាំគ្នា ផ្លាស់ទៅណាហ្គាសាគិ ដែលជាទីកន្លែង វាយប្រហារលើកទី២ របស់អាមេរិក ក្នុងរយៈពេលតែ៣ថ្ងៃបន្ទាប់
8.មានបុរសម្នាក់គត់ ដែលមានឈ្មោះថា Tsutomu Yamaguchi គឺជាមនុស្សដែលមានសំណាងបំផុត គេចផុតពីការស្លាប់ទាំងពីរលើក នៃការវាយប្រហារដោយគ្រាប់បែក បរិមាណូ នៅជប៉ុនដោយអាមេរិក
9.គ្រានោះអាមេរិក តែងតែប្រកែកនឹងមិនមានធាតុ វិទ្យុសកម្ម ដែលនឹងបំផ្លាញជីវិតមនុស្ស នៅជប៉ុន ក្រោយការទំលាក់នោះទេ
ប្រែសម្រួល:ស៊ុនលី