ប៊ែលហ្សិក ៖ទីភ្នាក់ងារអវកាសអឺរ៉ុប បានធ្វើដំណើរជុំវិញភពព្រះអង្គារអស់រយៈពេលជិត៤ឆ្នាំហើយ ហើយថ្មីៗនេះបានធ្វើការរកឃើញគួរឲ្យភ្ញាក់ផ្អើលមួយ គឺបញ្ចេញពន្លឺអុកស៊ីសែនពណ៌បៃតងនៅក្នុងបរិយាកាសដោយ កើតឡើងពីពន្លឺព្រះអាទិត្យមានទំនាក់ទំនងជាមួយអាតូម និងម៉ូលេគុលខ្យល់នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
តារាវិទូបានព្យាករណ៍ពីអត្ថិភាព នៃការសាយភាយអស់រយៈពេល៤៩ ឆ្នាំប៉ុន្តែឥឡូវនេះមាន ភស្តុតាងនៃវត្តមានរបស់វា។ ពន្លឺនេះត្រូវបានគេរកឃើញថា មានកម្លាំងខ្លាំងបំផុតនៅរយៈកម្ពស់ជាង ២៦២,០០០ ហើយបណ្តាលមកពីពន្លឺព្រះអាទិត្យរួមផ្សំជាមួយអាតូម និងម៉ូលេគុលនៅលើអាកាស។
ទីភ្នាក់ងារអវកាសអឺរ៉ុបបាននិយាយថា មិនត្រឹមតែនេះជាលើកទី១ទេដែលការសាយភាយត្រូវបានគេប្រទះឃើញនៅលើភពព្រះអង្គារ ប៉ុន្តែវាក៏ជាករណីតែមួយគត់ ត្រូវបានរកឃើញនៅលើភពណាមួយផ្សេងទៀត នៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ផែនដីមានពន្លឺរាត្រីពណ៌បៃតងដែលត្រូវបាន មើលឃើញដោយអវកាសយានិកនៅលើស្ថានីយ៍ អវកាសអន្តរជាតិប៉ុន្តែមើលទៅហាក់ដូចជាខ្សោយជាងអ្វីដែលបានឃើញនៅជុំវិញភពព្រះអង្គារ។
លោក Jean-Claude Gérard នៃសាកលវិទ្យាល័យde Lièg ប្រទេសប៊ែលហ្សិក និងជាអ្នកដឹកនាំ ការស្រាវជ្រាវថ្មីបាននិយាយថា ការបំភាយពន្លឺដ៏ភ្លឺបំផុតមួយ ត្រូវបានគេឃើញនៅលើផែនដីកើតឡើងពីពន្លឺពេលយប់។ ជាពិសេសជាងនេះទៅទៀតគឺមកពីអាតូមអុកស៊ីសែន បញ្ចេញពន្លឺរលកជាក់លាក់មួយដែលមិនធ្លាប់ឃើញនៅជុំវិញភពផ្សេងទៀត៕