ព្រឹត្តិការណ៍

កូរ៉េខាងត្បូង បញ្ជាក់បីការឆ្លើយ តបយ៉ាងខ្លាំង ប្រសិនបើស្ថានភាព កាន់តែអាក្រក់ទៅ ជាមួយកូរ៉េខាងជើង

សេអ៊ូល ៖ ប៉ុន្មានម៉ោងបន្ទាប់ ពីប្រទេសកូរ៉េខាងជើង បានបិទការិយាល័យ ទំនាក់ទំនងអន្តរកូរ៉េ នៅក្នុងទីក្រុងជាប់ Kaesong របស់ខ្លួននៅក្នុងការបង្ក ហេតុដ៏គួរឱ្យភ្ញាក់ផ្អើលមួយ កាលពីថ្ងៃអង្គារ កូរ៉េខាងត្បូង បានព្រមានថាខ្លួននឹង “ឆ្លើយតបយ៉ាងខ្លាំង” ប្រសិនបើកូរ៉េខាងជើង ធ្វើឱ្យស្ថានការណ៍ កាន់តែធ្ងន់ធ្ងរឡើង។

ការិយាល័យ Cheong Wa Dae បានធ្វើការព្រមាន បន្ទាប់ពីបានពិភាក្សាអំពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខជាតិ (NSC)។

លោក Kim You-geun អនុប្រធានការិយាល័យ សន្តិសុខជាតិ Cheong Wa Dae បានប្រាប់ក្រុមអ្នក យកព័ត៌មានថា “ រដ្ឋាភិបាលសម្ដែងការសោកស្តាយ យ៉ាងខ្លាំង ចំពោះការបំផ្ទុះឯកតោភាគី របស់កូរ៉េខាងជើង លើអគារការិយាល័យ អន្តរអន្តរកូរ៉េ យើងព្រមានយ៉ាងម៉ឺងម៉ាត់ថា យើងនឹងឆ្លើយតប យ៉ាងម៉ឺងម៉ាត់ ចំពោះវាប្រសិនបើកូរ៉េខាងជើង ចាត់វិធានការណា ដែលធ្វើឱ្យស្ថានការណ៍ កាន់តែអាក្រក់ទៅ ៗ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top