អាមេរិក ៖ លោក Elon Musk បានបង្ហើបឲ្យដឹង កាលពីឆ្នាំមុនថា ក្រុមហ៊ុន SpaceX នឹងបង្កើតយន្តអណ្តែត លើលំហអាកាស ដើម្បីបាញ់បង្ហោះជាមួយ កាំជ្រួចផ្កាយរណប ទៅកាន់ភពព្រះច័ន្ទ ភពព្រះអង្គារនិង សម្រាប់ការធ្វើដំណើរជុំវិញផែនដី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ការប្រកាសការងារ នៅលើគេហទំព័រ របស់ក្រុមហ៊ុននេះ បានចុះបញ្ជីទីតាំងថ្មី សម្រាប់វិស្វករប្រតិបត្តិការ នៅនាយសមុទ្រ ដែលនឹងធ្វើការជា ផ្នែកមួយនៃក្រុមវិស្វករ និងអ្នកបច្ចេកទេសដើម្បីរចនា និងសាងសង់កន្លែង បាញ់រ៉ុក្កែតនៅឯនាយសមុទ្រ ។
លោក Musk ក៏បានបញ្ជាក់ពីការចុះផ្សាយ នៅលើទំព័រ Twitter ផ្ទាល់ខ្លួនរបស់លោក ដោយសរសេរថា SpaceX កំពុងតែសាងសង់អាគារអណ្តែត និងអាកាសយាន្តដ្ឋានលំដាប់ខ្ពស់សម្រាប់ភពព្រះអង្គារ ភពព្រះច័ន្ទ និងការធ្វើដំណើរ នៅជុំវិញផែនដី ។
មហាសេដ្ឋីរូបនេះ បានចែករម្លែកផែនការដំបូង នៃអាកាសយានដ្ឋានអណ្តែត ទឹកនៅឆ្នាំ ២០១៩ ដោយបានបញ្ជាក់ថា វានឹងត្រូវការនៅ នាយសមុទ្រចម្ងាយ ២០ ម៉ាយល៍ហើយចូលតាមរូងក្រោមដី ត្រូវបានជីកនៅក្រោមទឹក ដែលមានទំនាក់ទំនង ជាមួយក្រុមហ៊ុនBoring៕
ដោយ៖លី ភីលីព