ព្រឹត្តិការណ៍

៨អាមេរិកស្ទាក់ដំណើរ យន្តហោះយោធា រុស្ស៊ីកាន់តែ ច្រើនគ្រឿងឡើង នៅជិតរដ្ឋអាឡាស្កា

បរទេស៖យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើងបានប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះថា យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក បានហោះស្ទាក់ដំណើរយន្តហោះយោធារុស្ស៊ីចំនួន៨គ្រឿង ដែលកំពុងហោះហើរនៅជិតរដ្ឋអាឡាស្កា ក្នុងហេតុការណ៍ពីរផ្សេងគ្នា។ 

ការហោះស្ទាក់ដំណើរ កាលពីល្ងាចថ្ងៃអង្គារ គឺជាសកម្មភាពបែបនេះលើកទី៣និងលើកទី៤ ក្នុងពេលសប្ដាហ៍កន្លងទៅ នឹងជាហេតុការណ៍ទី៧និងទី៨ នៅក្នុងឆ្នាំ២០២០ ដែលបង្ហាញឲ្យឃើញ នូវការកើនឡើងក្នុងសកម្មភាពដែនអាកាសរុស្ស៊ី នៅតាមព្រំដែនសហរដ្ឋអាមេរិក។ 

នៅក្នុងសារធ្វីតធ័រជាបន្តបន្ទាប់មួយ ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង បាននិយាយយ៉ាងដូច្នេះថា “យន្តហោះចម្បាំង F-22 Raptor របស់ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង គំាទ្រដោយយន្តហោះ KC-135 Stratotanker និងយន្តហោះប្រព័ន្ធព្រមាននិងគ្រប់គ្រងដែនអាកាស E-3  ធ្វើបានយ៉ាងជោគជ័យ ក្នុងការស្ទាក់ដំណើរក្រុមយន្តហោះ ទម្លាក់គ្រាប់រុស្ស៊ី ដែលចូលក្នុងតំបន់កំណត់ការពារដែនអាកាស អាឡាស្កា កាលពីយប់មិញនេះ”៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top