ព្រឹត្តិការណ៍

ការសិក្សា៖ រយៈពេលដ៏សោកសៅបំផុត ក្នុងប្រវត្តិសាស្រ្ត ១៤ឆ្នាំ របស់ Twitter កើតឡើង ប៉ុន្មានសប្តាហ៍ បន្ទាប់ពីការធ្វើឃាត របស់លោក George Floyd

អាមេរិក៖អស់រយៈពេល២សប្តាហ៍ បន្ទាប់ពីមរណភាព របស់លោក George Floyd ជាកំណត់ត្រាដែលសោកសៅបំផុតមិនធ្លាប់ មាននៅលើបណ្តាញសង្គមTwitter ហើយការសិក្សាថ្មីបង្ហាញថា នៅពេលការតវ៉ា ភាពអត់ការងារធ្វើ និងការចាក់សោរការពារ មេរោគឆ្លងធ្វើឲ្យឆ្នាំ ២០២០ ក្លាយជាឆ្នាំអាប់អួរបំផុត នៅក្នុងប្រវត្តិសាស្ត្រប្រព័ន្ធផ្សព្វផ្សាយ សង្គមនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យ Vermont នៅ Burlington បានវិភាគលើទិន្នន័យ Twitter ជាងមួយទសវត្សរ៍ ហើយបាន រកឃើញថា រយៈពេល២សប្តាហ៍នៅចុងខែឧសភា និងដើមខែមិថុនាបានបង្កើត ចំនួននៃការប្រកាសសោកសៅបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន។ រយៈពេល២សប្តាហ៍ដដែលនោះ ក៏មានការកើនឡើងយ៉ាងខ្លាំង នូវចំនួនសរុបនៃការប្រកាសដោយមានចំនួនច្រើនជាង២ដងច្រើន ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។

អ្នកស្រាវជ្រាវផ្អែកលើការវិភាគរបស់ពួកគេលើទិន្នន័យ ដែលប្រមូលដោយhedonometer ជាឧបករណ៍វាស់កម្រិតទូទៅតាម អ៊ីនធើណេតដោយតាមដាន អត្រាប្រេវ៉ាឡង់នៃពាក្យគន្លឹះមួយចំនួននៅក្នុងសំណាកចចាម អារាមប្រហែល ៥០ លានប្រកាសក្នុងមួយថ្ងៃ។

ក្រុមនេះបានកត់ត្រាអំពីការកើនឡើង នៃការប្រើប្រាស់ពាក្យដូចជា អំពើហិង្សា ឃាតកម្ម តវ៉ា ប្រកាន់ពូជសាសន៍ បាញ់សម្លាប់ ពួកចោរប្លន់ ការស្លាប់ និងជាច្រើនទៀតក្នុងរយៈពេល២សប្តាហ៍បន្ទាប់ពីការធ្វើឃាត របស់លោក Floyd៕

Most Popular

To Top