ប៉ូឡូញ ៖ ក្រុមអ្នកស្រាវជ្រាវ បានបង្ហើបឲ្យដឹងថា ផ្ទាំងគំនូរជញ្ជាំងសម័យយ៉ាម៉ាន បុរាណ ដែលមិនអាចកាត់ថ្លៃ បានត្រូវរកឃើញ ក្នុងផ្ទះមួយខ្នងនៅ Guatemala លាយបញ្ចូល នឹងបច្ចេកទេសជនជាតិដើម ភាគតិចជាមួយគំនូរ បែបអេស្ប៉ាញសម័យអាណានិគម នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។
ស្នាដៃសិល្បៈដែល ត្រូវបានគេគិតថា មានអាយុកាលប្រហែលឆ្នាំ ១៥២៤-១៨២១ នៃគ.ស ត្រូវបានគេរកឃើញ ដំបូងនៅឆ្នាំ២០០៣ ក្នុងកំឡុងពេលជួសជុល កែលម្អផ្ទះមួយខ្នង ដែលស្ថិតនៅក្នុងទីក្រុង Chajul ។ សិល្បៈជញ្ជាំងពីសម័យនោះ ត្រូវបានគេរកឃើញជាធម្មតា នៅលើព្រះវិហារ និងការពិពណ៌នា អំពីប្រធានបទ ដែលមានលក្ខណៈជាគ្រីស្ទសាសនា ភាសាអេស្ប៉ាញបានប្រើ ដើម្បីបញ្ជាក់ពីវត្តមាន របស់ពួកគេ។
ដូច្នោះហើយការលាយបញ្ចូលគ្នា នៃរចនាបថក្នុងគំនូរChajul អាចតំណាងឲ្យការលេច ចេញជាថ្មីនៃវប្បធម៌ក្នុងស្រុក នៅពេលឥទ្ធិពលសាសនា និងនយោបាយ របស់អធិរាជបានធ្លាក់ចុះ ។ ផ្ទាំងគំនូរជញ្ជាំង រកឃើញនៅក្នុងផ្ទះ សម័យអាណានិគមកាលឆ្នាំ២០០៣ ហើយនាពេលនោះត្រូវបានអភិរក្ស ដោយក្រុមប៉ូឡូញ ចំណែកជញ្ជាំងចំនួន២ នៃជញ្ជាំងបន្ទប់កណ្តាល គឺជាទ្រព្យសម្បត្តិ មហាសាល ។
អ្នកវិទ្យាសាស្ត្របុរាណ វិទ្យា លោក Jarosłanw Źrałka នៃសាកលវិទ្យាល័យ Jagiellonian របស់ប៉ូឡូញនិងសហការី បានសហការគ្នាជាមួយសមាជិក នៃសហគមន៍អាយស៊ីលម៉ាយ៉ា ក្នុងតំបន់ដើម្បីវិភាគពណ៌ និងពណ៌របស់ផ្ទាំងគំនូរ ៕ដោយ៖លី ភីលីព