ព្រឹត្តិការណ៍

ប៉ង់តាហ្គោន ៖ កូរ៉េខាងជើង នៅតែបន្ដគំរាម កំហែង សន្ដិសុខក្នុងតំបន់

វ៉ាស៊ីនតោន៖ មន្រ្តីមន្ទីរបញ្ចកោណ ជាន់ខ្ពស់បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ការបង្កហេតុថ្មីៗរបស់កូរ៉េខាងជើង ប្រឆាំងនឹងប្រទេស កូរ៉េខាងត្បូង បង្ហាញថាប្រទេសកុម្មុយនិស្ត នៅតែបន្តបង្ហាញ នូវការគំរាមកំហែង“ ដ៏អស្ចារ្យ” ចំពោះតំបន់នេះ។

ថ្លែងនៅក្នុងការសន្ទនាគ្នា មួយលោក ដេវីដ ហេលស៍ ជំនួយការស្តីទីក្រសួងការពារជាតិ ទទួលបន្ទុកកិច្ចការ សន្តិសុខឥណ្ឌូ – ប៉ាស៊ីហ្វិក បានលើកឡើងថា សហរដ្ឋអាមេរិក នៅតែមានការសម្របសម្រួល យ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង ដើម្បីធានាការត្រៀមខ្លួន ប្រឆាំងនឹងការគំរាមកំហែង របស់កូរ៉េខាងជើង។

លោកបានបន្ដថា “ដូចដែលយើង ត្រូវបានគេរំលឹកយ៉ាងច្បាស់ នៅក្នុងប៉ុន្មានថ្ងៃថ្មីៗ នេះប្រទេស កូរ៉េខាងជើង បន្តបង្ហាញការ គំរាមកំហែងមិនធម្មតា ដល់តំបន់ហើយ ដែលទាមទារឱ្យមានការ ប្រុងប្រយ័ត្នជាបន្តរបស់យើង” ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top