បរទេស ៖ របាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ កើតឡើងចំពេលមាន ភាពតានតឹង កំពុងបន្តរវាងរដ្ឋាភិបាល ទីក្រុងព្យុងយ៉ាង និងរដ្ឋាភិបាល ទីក្រុងសេអ៊ូល ដែលបានកើនឡើងកាលពីថ្ងៃអង្គារ នៅពេលដែលប្រទេស កូរ៉េខាងជើង បានបំផ្លាញការិយាល័យ ទំនាក់ទំនងនៅក្នុង ឧទ្យានឧស្សាហកម្ម Kaesong ប្រហែលមួយសប្តាហ៍ បន្ទាប់ពីកូរ៉េខាងជើង បានកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ ជាមួយកូរ៉េខាងត្បូង ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានកូរ៉េ ខាងត្បូងយ៉ុនហាប់ នៅថ្ងៃពុធ បានផ្សាយថា មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន បានឃ្លាតឆ្ងាយពី សាធារណជនអស់ រយៈពេលជាងមួយសប្តាហ៍មកហើយ ខណៈដែលប្អូនស្រី របស់លោក កំពុងដឹកនាំការដោះស្រាយ យ៉ាងតឹងរឹង នូវទំនាក់ទំនង របស់ទីក្រុងព្យុងយ៉ាង ជាមួយទីក្រុងសេអ៊ូល។
យោងតាមយ៉ុនហាប់ លោកគីមត្រូវបានគេឃើញ ចុងក្រោយនៅថ្ងៃទី ៧ ខែមិថុនា នៅពេលដែលលោកត្រូវ បានគេរាយការណ៍ថា បានធ្វើជាអធិបតី ក្នុងសម័យប្រជុំ នៃគណបក្សពលករ កំពុងកាន់អំណាច របស់កូរ៉េខាងជើង ។
ក្នុងអំឡុងពេល នៃកិច្ចប្រជុំ មេដឹកនាំកូរ៉េខាងជើង“ បានអំពាវនាវឱ្យមានការធ្វើឱ្យប្រសើរឡើង នូវវិស័យគីមី របស់ប្រទេស សម្រាប់ការផលិតជី និងបានពិភាក្សាពីជីវភាព រស់នៅរបស់ប្រជាជនព្យុងយ៉ាង” ដោយមិននិយាយអ្វីទាំងអស់ អំពីកិច្ចការអន្តរកូរ៉េ ។
របាយការណ៍ របស់យ៉ុន ហាប់កើតឡើង ចំពេលដែលភាពតាន តឹងកាន់តែខ្លាំងឡើង រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល ដែលបានកើនឡើង កាលពីសប្តាហ៍ មុនបន្ទាប់ពីកូរ៉េខាងជើង បានកាត់ផ្តាច់រាល់ ទំនាក់ទំនងទំនាក់ទំនង ជាមួយទីក្រុងសេអ៊ូល ចំពេលមានយុទ្ធនាការ ដែលកំពុងបន្ត ដោយក្រុមរត់ចោលជួរ ដែលមានមូលដ្ឋាននៅភាគខាងត្បូង បានបង្ហោះខិតប័ណ្ណប្រឆាំង ទីក្រុងព្យុងយ៉ាងនៅលើប៉េងប៉ោង ឆ្លងកាត់ព្រំដែន៕
ប្រែសម្រួលៈ ណៃ តុលា