តូក្យូ ៖ អ្នករៀបចំការប្រកួត បាននិយាយថា ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ Japan Open ដែលបានឈ្នះកាលពីឆ្នាំមុន ដោយកីឡាករលេខមួយ ពិភពលោក Novak Djokovic ត្រូវបានលុបចោលដោយសារ ការភ័យខ្លាច នៃរលកចម្លងមេរោគកូរ៉ូណាលើកទី ២ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ការពន្យាពេលការប្រកួត ដែលគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី៥ និង ១១ ខែតុលានៅទីក្រុងតូក្យូ បង្កឲ្យមានការសង្ស័យខ្លះៗទាក់ទងនឹងរបត់ប្រពៃណីអាស៊ី នៅពេលដំណើរទេសចរណ៍ ATP tour ចូលរួមការប្រកួតជាច្រើន នៅអាស៊ី ។
យោងតាមកាលវិភាគ កែសម្រួលចេញផ្សាយដោយ ATP ដើម្បីគិតពិចារណាអំពីមេរោគ សម្រាប់ការប្រកួត ក៏ត្រូវធ្វើឡើងនៅទីក្រុង Chengdu ទីក្រុងZhuhai ទីក្រុងប៉េកាំង និងសៀងហៃ ។
អ្នករៀបចំកម្មវិធី Japan Open បាននិយាយនៅលើគេហទំព័រ របស់ពួកគេថា វាជាលើកដំបូងហើយ ដែលការប្រកួតត្រូវបានលុប ចោលចាប់តាំងពីឆ្នាំ ១៩៧២ ។ ពួកគេបានបន្តថា ពួកគេបានពិចារណាជម្រើសផ្សេងៗគ្នារួមមានការរឹតត្បិតការចូល និងការប្រកួតនៅក្នុងពហុកីឡដ្ឋានទទេ ប៉ុន្តែទីបំផុតបានសម្រេច ចិត្តសុវត្ថិភាព មិនអាចប្រកួតបានឡើយ៕
ដោយ៖លី ភីលីព