ព្រឹត្តិការណ៍

រុស្ស៊ីចេញយន្តហោះ តាមឃ្លាំមើលយន្តហោះ ទម្លាក់គ្រាប់អាមេរិក នៅលើសមុទ្រ Okhtsk

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃសុក្រនេះ បាននិយាយប្រាប់ថា រុស្ស៊ី បានចេញយន្តហោះចម្បាំង យ៉ាងប្រញាប់ប្រញាល់ ដើម្បីឲ្យហោះអមដំណើរ ស្ទាក់ឃ្លាំមើលយន្តហោះ ទម្លាក់គ្រាប់អាមេរិក B-52 ចំនួនពីរគ្រឿង នៅលើសមុទ្រ Okhotsk ក្បែរតំបន់ឆ្នេរភាគខាងកើត របស់ប្រទេសរុស្ស៊ី។

កាលពី២ថ្ងៃមុន ប្រទេសរុស្ស៊ីបាននិយាយថា សហរដ្ឋអាមេរិក បានចេញយន្តហោះចម្បាំង យ៉ាងប្រញាប់ប្រញាល់ ដើម្បីហោះអមដំណើរ ឃ្លាំមើលយន្តហោះទម្លាក់គ្រាប់ សមត្ថភាពនុយក្លេអ៊ែ Tupolev Tu-95MS ចំនួន៤គ្រឿង ក្នុងខណៈកំពុងតែហោះ ហើយតាមការគ្រោងទុក នៅជិតព្រំដែនអាមេរិក។

គួរបញ្ជាក់ថា នៅក្នុងសារធ្វីតធ័រជាបន្តបន្ទាប់មួយ ទីបញ្ជាការការពារ ដែនអាកាសអាមេរិកខាងជើង បាននិយាយយ៉ាងដូច្នេះថា “យន្តហោះចម្បាំង F-22 Raptor របស់ទីបញ្ជាការ ការពារដែនអាកាសអាមេរិកខាងជើង គំាទ្រដោយយន្តហោះ KC-135 Stratotanker និងយន្តហោះប្រព័ន្ធព្រមាន និងគ្រប់គ្រងដែនអាកាស E-3 ធ្វើបានយ៉ាងជោគជ័យ ក្នុងការស្ទាក់ដំណើរ ក្រុមយន្តហោះទម្លាក់គ្រាប់រុស្ស៊ី ដែលចូលក្នុងតំបន់ កំណត់ការពារដែនអាកាសអាឡាស្កា កាលពីយប់មិញនេះ”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top