សេអ៊ូល ៖ ប្រមុខកងទ័ព អាកាសកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យមាន ការត្រៀមលក្ខណៈខ្ពស់ សម្រាប់អង្គភាពទាំងអស់ ចំពេលមានការព្រួយបារម្ភ អំពីសកម្មភាពយោធា ដែលអាចធ្វើទៅបាន ដោយប្រទេសកូរ៉េខាងជើង។
នៅក្នុងកិច្ចប្រជុំមេបញ្ជាការ ជាន់ខ្ពស់ដែលបានធ្វើឡើង នៅទីក្រុងសេអ៊ូល អគ្គសេនាធិការកងទ័ពអាកាស លោកឧត្តមសេនីយ៍ វ៉ុន អ៊ិនជូ បានសង្កត់ធ្ងន់ថា ស្ថានភាពសន្តិសុខ ដែលកំពុងប្រឈមមុខ នឹងប្រទេសនេះ គឺធ្ងន់ធ្ងរ។
លោកបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើមានការបង្កហេតុ កើតឡើងគ្រប់អង្គភាព ទ័ពអាកាស ត្រូវតែឆ្លើយតបយ៉ាង ឆាប់រហ័ស និងម៉ឺងម៉ាត់។
នាយឧត្តមសេនីយ ផ្កាយបួនរូបនេះបានប្រាប់មន្រ្តី ក្រោមឱវាទរបស់ខ្លួនថា មិនត្រូវមានការចុះខ្សោយទាក់ទង នឹងការរក្សាការត្រៀមខ្លួន ដោយមិនវាងវៃឡើយ៕
ដោយ ឈូក បូរ៉ា


