បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា មានការអះអាងបញ្ជាក់ សាជាថ្មីមួយថា វត្តមានរបស់វិរុស ឆ្លងកូវីដ១៩ គឺបានចាប់ផ្តើមឆ្លង នៅក្នុងប្រទេសអ៊ីតាលី តាំងតែពីខែធ្នូមកម្ល៉េះ។
អ្នកវិទ្យាសាស្ត្រ ជនជាតិអ៊ីតាលី បាននាំគ្នាអះអាងថា ពួកគេបានប្រមូល យកសំណាក ជាទឹកសំអុយ ដែលមានប្រភពមកពីទីក្រុង ចំនួននៅក្នុងប្រទេស ហើយបានរកឃើញថា វាមានផ្ទុក ទៅដោយវិរុសកូវីដ១៩នេះ ដែលមានអាយុកាល តាំងតែពីខែធ្នូមកម្ល៉េះ ហើយពោលគឺ វាមានរយៈពេលយូរមែនទែន មុនពេលដែលប្រទេសអ៊ីតាលី បានប្រកាសពីករណី ឆ្លងជាលើកដំបូង។
ក្រុមអ្នកវិទ្យាសាស្ត្រ ដែលមកពីវិទ្យាសា្ថនជាតិ ស្រាវជ្រាវសុខាភិបាល ISS បានប្រកាសថា ទឹកសំអុយដែលមាន ប្រភពមកពីទីក្រុង Milan និងទីក្រុង Turin គឺជាទឹកដែលមានផ្ទុក វិរុសកូវីដ១៩ ដែលមានអាយុ កាលតាំងតែពីថ្ងៃទី១៨ ខែធ្នូមកម្ល៉េះ។
គួរឲ្យដឹងដែរថា ប្រទេសចិន បានប្រកាសអំពីវត្តមាន របស់ករណីដំបូងបង្អស់ នៃកូវីដ១៩ របស់ខ្លួនតាំងតែពីចុងខែធ្នូ ខណៈដែលអ៊ីតាលី បានប្រកាសករណីដំបូង របស់ខ្លួននៅ ពាក់កណ្តាលខែកុម្ភៈ៕
ប្រែសម្រួល៖ស៊ុនលី