ព្រឹត្តិការណ៍

ក្រុមអ្នករត់ចោលជួរ ផ្អាកផែនការបណ្ដែកដបមានច្រកអង្ករ ចូលកូរ៉េខាងជើង ដោយសារតានតឹង ខ្លាំងពេក

សេអ៊ូល៖ ក្រុមអ្នករត់ចោលជួរកូរ៉េខាងជើងម្នាក់ បានឲ្យដឹងថាខ្លួនបានផ្អាកជាបណ្តោះអាសន្ននូវផែនការ ដើម្បីអណ្តែតដបប្លាស្ទិចដែលផ្ទុកអង្ករចូលទៅក្នុងប្រទេសកូរ៉េខាងជើង ចំពេលមានភាពតានតឹងឆ្លងកាត់ព្រំដែនកាន់តែខ្លាំង។

លោក Keunsaem បានជំរុញឱ្យបញ្ជូនដបប្លាស្ទិចដែលមានផ្ទុក អង្ករពីកោះព្រំដែនភាគខាងលិចនៃ Gangwha កាលពីថ្ងៃអាទិត្យ ប៉ុន្តែផែនការនេះត្រូវបានរក្សាទុក ជាបណ្តោះអាសន្ននៅចំពោះមុខការគំរាមកំហែងសងសឹកម្តង ហើយម្តងទៀតរបស់កូរ៉េខាងជើង ចំពោះសកម្មភាពបែបនេះ។

ប្រទេសកូរ៉េខាងជើង បានបង្កើនភាពតានតឹងកាន់តែខ្លាំង ជុំវិញការបញ្ជូនខិតប័ណ្ណប្រឆាំងនឹងព្យុងយ៉ាង និងសម្ភារៈផ្សេងទៀតដោយអ្នករត់ចោលជួរកូរ៉េខាងជើង និងសកម្មជនកូរ៉េខាងត្បូង៕

ដោយ ឈូក បូរ៉ា

Most Popular

To Top