ញូដេលី៖ ការប្រជុំរបស់គណបក្ស ទាំងអស់ នៅឥណ្ឌា ត្រូវបានកោះហៅ ដោយនាយករដ្ឋមន្រ្តីលោក ណារិនដ្រា ម៉ូឌី ដើម្បីពិភាក្សាអំពីស្ថានភាព នៅតាមបណ្តោយព្រំដែន ឥណ្ឌា – ចិន បានចាប់ផ្តើម កាលពីថ្ងៃសុក្រ។
យោងតាមសារព័ត៌មាន THE TIME OF INDIA ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការប្រជុំជាក់ស្តែង ដែលក្នុងនោះលោកម៉ូឌី និងមេដឹកនាំ នៃគណបក្សធំ ៗ ជាច្រើន នឹងចែករំលែកទស្សនៈ របស់ពួកគេតាមរយៈសន្និសីទវីដេអូ បានកើតឡើងបន្ទាប់ពីកងទ័ពឥណ្ឌា ២០ នាក់រួមទាំងវរសេនីយ៍ឯកម្នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នា យ៉ាងសាហាវជាមួយកងទ័ពចិន នៅជ្រលងភ្នំ ហ្គាវ៉ាន់នៅតំបន់ Ladakh។
ប្រធានគណបក្ស នយោបាយផ្សេងៗរួមមាន គណបក្ស BJP, Congress, TMC, AIADMK, DMK, TRS, JD(U), BJD, LJP, BSP, SP, Shiv Sena and NCP ស្ថិតក្នុងចំណោមបក្ស ជាច្រើនទៀត បានចូលរួមកិច្ចប្រជុំសំខាន់នោះ ។
គណបក្សប្រឆាំង រួមទាំងសភាផងដែរ បានស្នើរដ្ឋាភិបាលឱ្យមានតម្លាភាព អំពីស្ថានភាពនៅតាមព្រំដែន និងបានរិះគន់ចំពោះការដោះស្រាយបញ្ហានេះផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា