ព្រឹត្តិការណ៍

ហុងកុង ចាប់ផ្តើមបញ្ជា ឲ្យសាលារៀន ជាច្រើនបង្ហូតទង់ជាតិចិន និងគោរពភ្លេងជាតិចិន

បរទេស ៖ នៅថ្ងៃសុក្រ ការិយាល័យទទួលបន្ទុកកិច្ចការងារ ប្រព័ន្ធអប់រំ នៃទីក្រុងហុងកុងបានធ្វើការចេញ បញ្ជាឲ្យសាលារៀនបឋមសិក្សា និងអនុវិទ្យាល័យនៅទូទាំងក្រុង ក្នុងការដាក់បង្ហូតទង់ជាតិ របស់ប្រទេសចិន និងច្រៀងចម្រៀងជាតិ នៃប្រទេសចិនផង នៅក្នុងពេលវេលា ពិសេសណាមួយ។

សេចក្តីប្រកាសថ្មីនេះ នឹងត្រូវចូលជាធរមាន ដើម្បីអាចអនុវត្តបានចាប់ាំង តែពីដើមខែមកម្ល៉េះ ដែលក្នុងនោះរាល់សកម្មភាពណា ដែលរំលោភបំពានទៅលើច្បាប់ថ្មីនេះ នឹងត្រូវរងទទួលការពិន័យ រហូតទៅដល់៥ម៉ឺនដុល្លារហុងកុង ឬប្រមាណជា៦៤០០ដុល្លារអាមេរិក ឬជាប់គុករហូត ទៅដល់រយៈពេល៣ឆ្នាំ។

ការិយាល័យអប់រំ របស់ហុងកុង បានប្រកាសណែនាំគោលការណ៍ ណែនាំថ្មីកាលពីថ្ងៃព្រហស្បតិ៍ ដោយអំពាវនាវឱ្យសាលាបឋមសិក្សា និងអនុវិទ្យាល័យទាំងអស់ នៅក្នុងទីក្រុងពាក់កណ្តាលស្វយ័តចិន មួយនេះក្នុងការអនុវត្តតាមច្បាប់ថ្មី ដែលចូលជាធរមាន តាំងតែពីថ្ងៃទី ១២ ខែមិថុនាមកម្ល៉េះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top