ព្រឹត្តិការណ៍

អាល្លឺម៉ង់ ៖ បាត់លុយ២ ពាន់ប៊ីលានដុល្លារ ពីក្រុមហ៊ុនប្រធាន ប្រតិបត្តិលាលែង ចេញពីតំណែង

បរទេស ៖ ទូរទស្សន៍CNN ចេញផ្សាយ នៅថ្ងៃសៅរ៍បានឲ្យដឹងថា លុយប្រមាណជា២ ពាន់ប៊ីលានដុល្លារ បានបាត់បចេញពីក្រុមហ៊ុន បច្ចេកវិទ្យាមួយដ៏ល្បីល្បាញ នៅទ្វីបអ៊ឺរ៉ុប ហើយត្រូវ បានគេជឿជាក់ថា នឹងមិនងាយនឹងអាច រកឃើញមកវិញនោះទេ។

ក្រុមហ៊ុន ដែលត្រូវបានគេស្គាល់ ឈ្មោះថា Wirecard បានពន្យាពេលចេញផ្សាយ របាយការណ៍ហរិញ្ញវត្ថុប្រចាំ ឆ្នាំ២០១៩ កាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ថា ក្រុមការងារសវនកម្ម មិនអាចរកឃើញ ទឹកលុយសុទ្ធប្រមាណជា ១,៩ពាន់ប៊ីលានអ៊ឺរ៉ូ ឬប្រមាណជា២,១ពាន់ប៊ីលានដុល្លារ ពីតួលេខដែលមាននោះ បានឡើយ។

រហូតមកដល់ថ្ងៃសុក្រ ប្រធានប្រតិបត្តិ របស់ក្រុមហ៊ុន អាល្លឺម៉ង់មួយនេះ គឺលោក Markus Braun បានប្រកាសលាលែងចេញ ពីតំណែងហើយវាបានធ្វើឲ្យ មានការប្រតិកម្មយ៉ាងខ្លាំង ពីសំណាក់ក្រុមអ្នកវិនិយោគ ដែលជាម្ចាស់ហ៊ុនហើយក៏បានបង្ក ទៅជាបញ្ហាសម្រាប់តម្លៃភាគហ៊ុនផងដែរ ដោយវាបានធ្លាក់ចុះ ដល់ទៅ៧៥ភាគរយមកហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top