បរទេស ៖ បុរសម្នាក់ត្រូវបានចាប់ខ្លួន ពីបទជួញដូរក្រលៀន សម្រាប់អ្នកជំងឺ ដែលកំពុងត្រូវការនៅមន្ទីរ ពេទ្យយោធាមួយ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ូលីសក្រុងហាណូយ បានចាប់ខ្លួនបុរសម្នាក់ អាយុ ៣៨ ឆ្នាំឈ្មោះ ង្វៀន ម៉ាញហ៊ុង កាលពីថ្ងៃពុធ នៅពេលដែលគាត់ទទួល អ្នកលក់ក្រលៀនពីរនាក់ នៅក្នុងសណ្ឋាគារមួយនៅ Phuc La Ward សង្កាត់ ស្រុកហាដុង។
ចាប់តាំងពីខែមិថុនា លោកហុង បានធ្វើការនៅការដ្ឋាន សំណង់មួយនៅខាង ក្នុងមន្ទីរពេទ្យយោធា ១០៣ ។ ការងារនេះអនុញ្ញាតឱ្យគាត់ជួបអ្នកជំងឺ ដែលត្រូវការការប្តូរក្រលៀន។ លោកហុងដឹងថាមានមនុស្ស ដែលមានបំណងលក់ក្រលៀន របស់ពួកគេ ហើយសម្រេចចិត្តក្លាយជាឈ្មួយ កណ្តាលសម្រាប់អ្នកលក់សរីរាង្គទាំងនោះ។
គាត់បានជួលសណ្ឋាគារនៅ Phuc La Ward ជាកន្លែងដែលគាត់មើលថែ និងចិញ្ចឹមអ្នកលក់ក្រលៀន ដោយសន្យាថា ពួកគេនឹងមានប្រាក់ចំនួន ២៥០-៣០០ លានដុង (១០.៧៥០ដុល្លារ-១២.៩០០ ដុល្លារ) សម្រាប់ក្រលៀនមួយ នៅពេលដែលការប្តូរបានជោគជ័យ។
ការស៊ើបអង្កេតបឋមបង្ហាញថា ចាប់តាំងពីចុងខែវិច្ឆិកាមក លោក ហុង បានក្លាយជាឈ្មួយកណ្តាល ក្នុងការលក់ក្រលៀន ដោយជោគជ័យ សម្រាប់មនុស្សជាច្រើន ប៉ុន្តែប៉ូលីសគ្រាន់តែអាច ទទួលបានព័ត៌មានលំអិត នៃករណីចំនួនពីរប៉ុណ្ណោះ រហូតមកដល់ពេលនេះ៕
ប្រែសម្រួលៈ ណៃ តុលា