បរទេស៖ ប៉ូលីសបានចាប់ខ្លួន មនុស្សជាង ៤ ម៉ឺននាក់ពីបទប្រឆាំង នឹងបំរាមគោចរ ដែលត្រូវបានធ្វើឡើង ក្នុងរយៈពេល ៧២ ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគ Covid-19 ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងរយៈពេលជាង ៧២ ថ្ងៃដែលបានចាប់ផ្តើម នៅថ្ងៃទី ៣ ខែមេសា និងបញ្ចប់នៅថ្ងៃទី ១៤ ខែមិថុនា ចំនួនអ្នករំលោភបម្រាមគោចរ សរុបចំនួន ៤១.៩៤១ នាក់ ត្រូវបានចាប់ខ្លួនទូទាំងប្រទេស ដែលជាមធ្យមគឺមាន ៥៨២ នាក់ក្នុងមួយថ្ងៃ។
អ្នកល្មើសទាំងនោះ ត្រូវបានបែងចែក ជាពីរក្រុម គឺនៅ ក្នុងក្រុមទី ១ មានមនុស្ស ៣៧.៣៥៨ នាក់ត្រូវបានគេចាប់ បាននៅខាងក្រៅផ្ទះ របស់ពួកគេក្នុងអំឡុងពេលម៉ោងបម្រាមគោចរ ដោយគ្មានការអនុញ្ញាត ឬហេតុផលត្រឹមត្រូវ ។ ហេតុផលទូទៅបំផុត រួមមានការចេញទៅរកស៊ីចំនួន ៨.៤១២ ករណី ឬ ២៥ ភាគរយបន្ទាប់មកមាន ៦.៧១៨ ករណីឬ ២០ ភាគរយដែលជនល្មើសកំពុងធ្វើដំណើរទៅផ្ទះ និង ៤.២៩០ នាក់ ដែលបើកបរដើម្បីតែការសប្បាយ (១៣%) ។
លោកឧត្តមសេនីយ៍ឯក Piya បាននិយាយថា ក្នុងចំណោមចំនួនសរុបនោះ ៣២.៥៣៩ នាក់ត្រូវបានកាត់ទោស ខណៈដែលនៅសល់ ត្រូវបានផ្តល់ការព្រមាន។ នៅក្នុងក្រុមដែលនៅសេសសល់មានចំនួន ៤.៥៨៣ នាក់ត្រូវបានចាប់បានប្រមូលផ្តុំនៅក្នុងផ្ទះ និងចូលរួមក្នុងសង្គមដែលអាចចម្លង វីរុសបាន៕
ប្រែសម្រួលៈ ណៃ តុលា