ព្រឹត្តិការណ៍

គូស្នេហ៍ជាច្រើននៅអ៊ីតាលី បង្ខំចិត្តពន្យារពេល រៀបអាពាហ៍ពិពាហ៍ រហូតដល់២០២១ ដោយសារការឆ្លង រាលដាលជំងឺកូវីដ១៩

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ថា នាង Ilaria Cappuccioni បានបង្ហាញអំពីភាពភ្ញាក់ផ្អើល អំពីការរៀបការ ជាមួយមិត្តប្រុសរបស់នាង គឺលោក Sonny Casimirri ដែលនាងគឺជាមនុស្សម្នាក់ ដែលមានឈ្មោះល្បីល្បាញ ក្នុងចំណោមអ្នកល្បីឈ្មោះ ដែលបានស្នើសុំរៀប ពិធីអាពាហ៍ពិពាហ៍ ។ គូស្នេហ៍នេះ ត្រូវបានកំណត់តាមផែនការ ដែលនឹងត្រូវរៀបការ នៅសប្តាហ៍ក្រោយ ប៉ុន្តែ ខណៈដែលអ៊ីតាលី រងគ្រោះពីវីរុសកូរ៉ូណា ពួកគេក៏បានសម្រេចចិត្តពន្យារ ពេលពិធីនេះវិញ រហូតដល់ឆ្នាំក្រោយ ។

នាង Cappuccioni វ័យ៣២ឆ្នាំ បានប្រាប់ដល់ស៊ិនហួ ថា “យើងទាំងអស់គ្នា បានភ្ញាក់ផ្អើលនឹងការរៀបការ ប៉ុន្តែ វាហាក់បីដូចជាធ្វើឲ្យអារម្មណ៍ទៅជារង់ចាំវិញ ទំាងពេលវេលានៃព្រឹត្តិការណ៍ និងសុខភាព និងសុវត្ថិភាពមិត្តភ័ក្តរបស់យើង និងសមាជិកក្រុមគ្រួសារ” ។

រហូតដល់បច្ចុប្បន្ននេះ វិធានការនៃការហាមប្រាមលើការ ធ្វើដំណើរររាងតំបន់ជាច្រើន របស់អ៊ីតាលី ឬការចេញក្រៅពីអ៊ីតាលី ។ ឥឡូវេនះ ការរៀបអាពាហ៍ពិពាហ៍ នឹងតម្រូវឲ្យពាក់ម៉ាស់ និងនៅឆ្ងាយពីគ្នាយ៉ាងហោចណាស់២ម៉ែត្រ ។ តុអាហារ ដែលជាឧបករណ៍សំខាន់ នៅក្នុងពិធីអាពាហ៍ពិពាហ៍របស់អ៊ីតាលី នៅតែគេចាត់ទុកថា ជាការរៀបចំឡើងដោយខុសច្បាប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top