បរទេស ៖ ប្រទេសកូរ៉េខាងជើង កំពុងតែពន្លឿនស្ទុះបញ្ជូនខិត្តប័ណ្ណផ្សព្វផ្សាយ ទៅព្រំដែនកូរ៉េខាងត្បូង ថ្កោលទោសរិះគន់ជនកូរ៉េខាងជើង រត់ចោលប្រទេស និងប្រទេសកូរ៉េខាងត្បូង ហើយនេះ គឺជាការសងសឹកដ៏ថ្មីបំផុត របស់កូរ៉េខាងជើង ចំពោះលិខិត្តប័ណ្ណពីកូរ៉េខាងត្បូង ស្របពេលដែលភាពតានតឹង ទ្វេភាគីកើនកម្តៅ កាន់តែខ្លាំង។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា កាសែតផ្លូវការកូរ៉េខាងជើង ឈ្មោះ KCNA បាននិយាយដូច្នេះថា “គ្រប់សកម្មភាពទាំងអស់ គួរតែបានជួបជាមួយប្រតិកម្ម តបតដ៏សមស្រប ហើយត្រឹមតែនៅពេល ដែលអ្នកណាម្នាក់ឆ្លងកាត់វា ដោយខ្លួនឯងនោះ ក៏អាចដឹងអារម្មណ៍ថា វាគួរឲ្យអាក់អន់ចិត្តប៉ុណ្ណា”។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានថ្កោលទោសរិះគន់ជនកូរ៉េខាងជើង រត់ចោលប្រទេស ពីបទបញ្ជូនលខិត្តប័ណ្ណឆ្លងព្រំដែន និងបានគម្រាមប្រើចំណាត់ការយោធា ហើយកាលពីថ្ងៃអង្គារ ទីក្រុងព្យុងយ៉ាងបានបំផ្ទុះចោលការិយាល័យអន្តរ ទំនាក់ទំនងកូរ៉េមួយកន្លែង ដើម្បីបង្ហាញពីការមិនពេញ ចិត្តរបស់ខ្លួន ចំពោះជនរត់ចោលប្រទេស និងប្រទេសកូរ៉េខាងត្បូង សម្រាប់ការមិនរារាំងពួក គេមិនឲ្យបញ្ជូនខិត្តប័ណ្ណនោះ៕
ប្រែសម្រួល៖ប៉ាង កុង
