បរទេស៖ បេសកជនពិសេសរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Marshall Billingslea នឹងធ្វើដំណើរទៅប្រទេសអូទ្រីស នៅថ្ងៃចន្ទនិងថ្ងៃអង្គារសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាប្រធានបទបានព្រមព្រៀងគ្នា ទៅវិញទៅមក ពាក់ព័ន្ធនឹងអនាគតនៃការគ្រប់គ្រងអាវុធ ជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយយ៉ាងដូច្នេះថា “សហរដ្ឋអាមេរិក បានពង្រឹកការអញ្ជើញជាចំហ ដល់សាធារណរដ្ឋប្រជាមានិតចិន ឲ្យចូលរួមក្នុងកិច្ចពិភាក្សាគ្នាទាំងនេះ និងបានធ្វើឲ្យប្រាកដច្បាស់នូវភាពចាំបាច់ ដែលប្រទេសទាំង៣ បន្តធ្វើកិច្ចចរចាអំពីការគ្រប់គ្រងអាវុធ ដោយភាពស្មោះត្រង់”។
គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការស្នើជាដដែលៗឲ្យប្រទេសចិនចូលរួមជាមួយសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី ក្នុងកិច្ចពិភាក្សាគ្នាស្តីពីកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែ ជំនួយឲ្យសន្ធិសញ្ញា New START ដែលបានធ្វើឡើងនៅក្នុងឆ្នាំ២០១០៕
ប្រែសម្រួល៖ប៉ាង កុង