ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ថា ឥណ្ឌា រងការវាយប្រហារដោយគ្រោះរញ្ជួយដីមួយកម្រិត ៥,៨រ៉ិចទ័រ ។
ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៥,៨រ៉ិចទ័រ បានអង្រួននៅចម្ងាយ១៨គីឡូម៉ែត្រស្ថិតនៅ ប៉ែកខាងកើតនៃក្រុង North Vanlaiphai ប្រទេសឥណ្ឌា នៅវេលាម៉ោង២២និង៤០នាទី ម៉ោងសកល កាលពីថ្ងៃអាទិត្យ ។
គ្រោះរញ្ជួយដីនេះមានជម្រៅ ៨,៨៨គីឡូម៉ែត្រ ។ តាមវាយតម្លៃបឋម មានរង្វាស់២៣.១៣៤៧ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់៩៣.២៤៤៣ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា